Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Follow Home for updates and more information about the boilerplate.

Welcome to Khmer Proverbs!

Search
ស្លាប់​ទាំង​រស់ ស្អុយ​ទាំង​ស្រស់
Meaning
មនុស្ស​បំព្រៃលោក និង​មនុស្ស​ប្រព្រឹត្ត​អំពើ​លាមក​ទុក​ដូចជា​គម្រង់​ខ្មោច
ស្លាប់​ទៅ​បិទ​ភ្នែក​មិន​ជិត
Meaning
មនុស្ស​ស្លាប់​ទៅ តែ​នៅ​មាន​កង្វល់
ស្លាប់​មិន​ដូរ​ឈ្មោះ រស់​មិន​ដូរ​ត្រកូល
Meaning
សម្តី​អំនួត​របស់​អ្នកមាន​ចិត្ត​មានះ
ស្លឹកឈើ ជ្រុះមិនឆ្ងាយពីគល់
English
The apple never falls far from the tree
ស្លឹកឈើឥតចេះកម្រើក បើកក្រើកត្បិតមានខ្យល់បក់
English
No weather is ill if the wind is still
ស្លូត​ស្លាប់ វៀចវេរ​មាន​ភព្វ​អាយុ​យឺនយូរ
Meaning
ស្លូត​ហួស​គ្មាន​បានការ ចេះ​ល្បិច​កិច្ចកល​ខ្លះ​រស់​បាន​យូរ
ស្លៀក​ស្បង់ មិន​កោរ​សក់
Detail

ស្លៀក​ស្បង់ មិន​កោរ​សក់ ឆ្លុះ​កញ្ចក់ ធ្មេច​នេត្រា យល់​សេះ ថា​ជា​លា យល់​គជា ថា​កណ្ដុរ

អត្ថាធិប្បាយ

«ស្បង់» សំពត់​ដែល​ព្រះសង្ឃ​ស្លៀក​ដើម្បី​បិទ​បាំង​កេរ្តិ៍ខ្មាស ។ «នេត្រា» គឺ​ភ្នែក ។ «លា» សត្វ​លា ស្រដៀង​សេះ​តែ​តូច​ជាង ។ «គជា» (អាន​ថា គុច‑ជា) គឺ​ដំរី ។ សម្លោក​នេះ​និយាយ​អំពី​ចរិត​របស់​មនុស្ស​នា​សតវត្ស​ទី​១៩ និង​ទី​២០ ហើយ​និង​សតវត្ស​បន្ត​បន្ទាប់​ទៅ​មុខ ។

ស្លៀក​ស្បង់ មិន​កោរ​សក់

តាម​ទម្លាប់ ឬ​ប្រពៃណី​ដែល​មាន​មក​ពី​បុរាណ ជា​ប្រពៃណី​ត្រឹមត្រូវ​នោះ បើ​អ្នកណា​ម្នាក់​ស្លៀក​ស្បង់ (ទៅ​បួស) គេ​ត្រូវ​តែ​កោរ​សក់​ចេញ ទើប​ពេញ​លក្ខណ៍​ជា​អ្នក​បួស ។ «កោរ​សក់» ក្នុង​ទី​នេះ​មិន​ត្រឹម​តែ​មាន​ន័យ​ថា «កោរ​សក់​ក្បាល» ​ចេញ​នោះ​ទេ គឹ​មាន​ន័យ​វែង​ឆ្ងាយ​ជាង​នេះ​ទៅ​ទៀត ៖
  1. លះបង់​នូវ​តណ្ហា​ទាំង​៤​គឺ រាគៈ លោភៈ ទោសៈ និង មោហៈ
  2. លា​ចាក​ជីវិត​លោកិយ​ទៅ​កាន់​ឧត្ដម​ភេទ ជា​អ្នកដឹកនាំ​គ្រហស្ថ​ឲ្យ​កាន់​សីល​ដើម្បី​ទទួល​នូវ​ភាព​សុខសាន្ត​ក្នុង​សង្គម ។
នេះ​ជា​រឿង​ដើម​នៃ​អ្នក​បួស​ដែល​ត្រឹមត្រូវ​តាម​វិន័យ​នៃ​ព្រះពុទ្ធ​សាសនា ។ លុះ​មក​ដល់​សម័យ​បច្ចុប្បន្ន​នេះ មនុស្ស​មួយ​ចំនួន​ដែល​ទៅ​ស្លៀក​ស្បង់​នោះ ធ្វើ​ផ្ទុយ​ពី​វិន័យ ឬ​ច្បាប់​ដើម​របស់​ព្រះពុទ្ធ ។ គេ​ស្លៀក​ស្បង់​ដើម្បី​បំភ័ន្ត​ភ្នែក ទាក់​ទាញ​យក​លាភ​សក្ការៈ​ពី​ពុទ្ធសាសនិក​ដែល​ល្ងង់ខ្លៅ មិន​យល់​ថា​តើ​បួស​នោះ ប្រាកដ​ជា​បួស​មែន​ទេ ឬ​មួយ​ក៏​បួស​តែ​សម្បក​ក្រៅ មិន​ព្រម​កោរ​សក់​ឲ្យ​ស្អាត​ផង​សោះ ?

ឆ្លុះ​កញ្ចក់ ធ្មេច​នេត្រា

«ឆ្លុះ​កញ្ចក់ ធ្មេញ​នេត្រា» មាន​ន័យ​ដូច​គ្នា​នឹង​ពាក្យ​ខាងលើ គឺ​ថា​ជា​ពាក្យ​ឧបមា ។ យើង​ឆ្លុះ​កញ្ចក់​មើល​មុខ​ខ្លួន​យើង ក្រែង​មាន​ប្រឡាក់​អ្វី​មួយ‑មិន​ស្អាត ។ អត្ថន័យ​ពេញ​លេញ​នៃ​ពាក្យ​នេះ គេ​ចង់​និយាយ​ថា សម័យ​នេះ​មាន​មនុស្ស​មួយ​ចំនួន​ធំ​មិន​ព្រម​យល់​ថា តើ​ខ្លួន​ជា​ជន​ថ្នាក់​ណា ? ជា​មនុស្ស​ដែល​អ្នក​ផង​ស្រលាញ់​រាប់​អាន ? ជា​មនុស្ស​កំរោល​ឃោរឃៅ ? ជា​អ្នក​ចេះ ? ជា​អ្នក​ល្ងង់ ? ។ល។

យល់​សេះ ថា​ជា​លា

«យល់​សេះ ថា​ជា​លា» ជា​សម្ដី​បញ្ជាក់​នូវ​ទិដ្ឋិ​របស់​មនុស្ស​បច្ចុប្បន្ន​ដែល​មាន​ភាព​ច្របូក​ច្របល់ វិលវល់​ក្នុង​ចិត្ត​លែង​ស្គាល់​ខុស​ត្រូវ ល្អ​អាក្រក់ ស​ខ្មៅ អស់​រលីង​ហើយ លែង​ស្គាល់​ម៉ែឪ លែង​ស្គាល់​គ្រូ​បា​អាចារ្យ ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ ។ល។

យល់​គជា ថា​កណ្ដុរ

«យល់​គជា ថា​កណ្ដុរ» មាន​ន័យ​ដូច​ពាក្យ​ខាងលើ គឺ​ថា​មនុស្ស​ឥឡូវ​មាន​ការ​យល់​ច្រឡំ​ធំ​ណាស់ មើល​ឃើញ​ដំរី​ហើយ​យល់​ថា​មិន​មែន​ដំរី​ទេ គឺ​ជា​សត្វ​កណ្ដុរ​ទៅ​វិញ ។ យ៉ាង​ណាមិញ ដូច​នៅ​គ្រា​បច្ចុប្បន្ន​នេះ មនុស្ស​ដែល​គ្មាន​វិជ្ជា ឬ​មាន​បន្តិច​បន្តួច ច្រើន​ជា​មនុស្ស​អួតអាង លោត​ហក់ វាយ​ឫក ធ្វើ​ហាក់​ខ្លួន​ទើប​នឹង​ប្រលង​ចេញ​ពី​សាលា​ជាន់​ខ្ពស់​ណា​មួយ តែ​តាម​ការ​ពិត​គឺ​ជា​មនុស្ស «បោក» សុទ្ធសាត ។ មនុស្ស​ធុន​នេះ អាច​ទាក់ទាញ​អ្នក​ឯ​ទៀត​ឲ្យ​យល់​ច្រឡំ​ថា​ជា «អ្នកចេះ» រួច​ត្រូវ​គេ​លើក​តម្កើង​ដោយ​ជឿ​ទៅ​លើ​ភាព​ក្អេងក្អាង​នោះ ។ ចំណែក​អ្នក​ចេះ​ដឹង​ពិត​ប្រាកដ ច្រើន​ជា​មនុស្ស​សុភាព​រាបសារ មិន​ចេះ​អួតអាង មិន​ចេះ​ព្រោក​ប្រាជ្ញ​បែក​ពពុះ​មាត់ គ្មាន​ខ្លឹមសារ​អ្វី​សោះ​នោះ​ទេ ។ អាកប្បកិរិយា​នេះ​នាំ​មនុស្ស​ភាគ​ច្រើន​យល់​ច្រឡំ​ថា​ជា​មនុស្ស «គ្មាន​ដឹង​អ្វី​សោះ» រួច​ហើយ គេ​ទុក​មនុស្ស​នេះ​ដែល​ជា​មនុស្ស «គជា» ពិតៗ​ថា​ជា​កណ្ដុរ​ទៅ​វិញ ៕
ស្លៀក​ស្បង់​មិន​កោរ​សក់ ឆ្លុះ​កញ្ចក់​ធ្មេច​នេត្រា
Meaning
 ទ្រទ្រង់​ផ្នួស តែ​មិន​ប្រតិបត្តិ​តាម​ធម៌វិន័យ
ស្លៀកស្បង់មិនកោសក់ ឆ្លុះកញ្ចក់ធ្មេចនេត្រា
English
No one should be judge in his own cause
ស្វាងតឹង ស្រវឹងធូ
English
What is got over the Devil's back is spent under his belly
Previous - (1)…127 | 128 | 129 | 130 | 131 | 132 | 133 | 134 | 135 | 136 | …(142) - Next