Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Follow Home for updates and more information about the boilerplate.

Welcome to Khmer Proverbs!

Search
ក្ដិត​តែ​អង្គុយ កន្ទុយ​តែ​ចាក់
Detail
ពាក្យ​នេះ​លោក​ប្រៀប​យ៉ាង​ចំហុត
តាម​ភាព​នៃ​មនុស្ស​មាន​ពុត​ត្បុត ដើម្បី​ស្គាល់​ពុត​មនុស្ស​ចិត្ត​វៀច ។
គឺ​មនុស្ស​មុយៗ​បែប​មឹសៗ អង្គុយ​ភ្លឹសៗ​ទន់​ពភ្លៀច
សំដី​ល្អូកល្អិន​ល្អ​ល្អៀចៗ តែ​មាន​ចិត្ត​កៀច​កល​ឧបាយ ។
មនុស្ស​បែបយ៉ាង​នេះ​ក៏​សឹង​មាន យើង​បាន​ឃើញ​ហើយ​កុំ​មើល​ងាយ
ត្រូវ​តែ​ប្រយ័ត្ន​ការ​សម្ទាយ កុំបី​ពាយ​ងាយ​មនុស្ស​នេះ​ឡើយ ៕
ក្ដិត​មិន​សម ទៅ​ប្រមាទ​ជិះ​ឯ​រទេះ​គោ​លឿន
Detail
ពាក្យ​នេះ​លោក​ពោល​ថា​ពាក្យឡក
ជា​ពាក្យ​បន្ទោស​ឬ​ចំអក ឲ្យ​ស្កក​គំនិត​អ្នក​ប្រមាទ ។
គឺ​មនុស្ស​អ្នក​តូច​អ្នក​ល្ងង់​ខ្លៅ តែ​ទៅ​ក្អេងក្អាង​គិត​វាទ​អាទ៍
ចង់​បាន​យសសក្តិ​ធំ​ហួស​មាឌ នឹង​ខាត​កម្លាំង​នាំ​រំខាន ។
ហេតុ​នេះ​អ្នកប្រាជ្ញ​ចាស់​លោក​ស្ដី ថា​អ្វី​ហួស​មាឌ​កុំ​ចង់​បាន
តែ​ខំ​ចចេស​ហួស​ប្រមាណ នឹង​ខូច​ខ្លួន​ប្រាណ​ឥតអំពើ ៕
ក្ដៅ​ថ្ងៃ​មិន​ស្មើ​ក្ដៅ​ចិត្ត
Meaning
គ្មាន​ភ្លើង​អ្វី​ក្ដៅ​ស្មើ​នឹង​ភ្លើង​ទោសៈ
ក្ដៅ​ស៊ី​រាក់ ត្រជាក់​ស៊ី​ជ្រៅ
Meaning
ទង្វើ​ដោយ​ភ្លើង​កំហឹង​បាន​ផល​តិច​ជាង​ទង្វើ​ដោយ​អារម្មណ៍​ស្ងប់
ក្តាម​នៅ​ស្រែ​ណា​កាត់​ស្រែ​ហ្នឹង
Detail

អត្ថាធិប្បាយ

ក្នុង​សុភាសិត​នេះ ក្តាម គឺ​សំដៅ​ទៅ​លើ​មនុស្ស​អាក្រក់ ដែល​មិន​ស្គាល់​គុណ​ទោស មិន​រវល់​ពី​រឿង​ខុស​ត្រូវ ជា​មនុស្ស​ដែល​នៅ​ក្នុង​ក្រុម «ឆ្អិន​ក្បាល​ស៊ី​ក្បាល​ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ» ជា​មនុស្ស​អត្តទត្ថ​និយម ជា​មនុស្ស​ល្មោភ ចង់​មាន ចង់បាន ហួសហេតុ ។​ មនុស្ស​ប្រភេទ​នេះ បើ​ទៅ​នៅ​ក្នុងផ្ទះ​ណា ទោះបីជា​ផ្ទះ​របស់​បងប្អូន​គេ ឬ​ក៏​ផ្ទះ​ម៉ែឪ​ខ្លួន​ក៏​ដោយ មុខជា «កាត់» ផ្ទះ​នោះ​មិន​ខាន ។​ កាត់ មាន​ន័យ​ថា បំផ្លាញ លួច នាំទុក្ខ​ព្រួយ​មក​នាំ​ឲ្យ​គេង​មិន​លក់ ។ល។ មិន​ខុស​ពី​សត្វ​ក្តាម​ដែល​តែងតែ​កាត់​ស្រូវ​ក្នុង​ស្រែ​ណា ដែល​វា​កំពុង​រស់នៅ​នោះ​ឯង វា​មិន​ដែល​វារ​ទៅ​កាន់​ស្រែ​ផ្សេង​នោះ​ទេ! ។
ក្តាមស្រែណា កាត់ស្រូវស្រែហ្នឹង
English
One hand washes the other
ក្តៅ​ស៊ីរាក់ ត្រជាក់​ស៊ី​ជ្រៅ
Detail

អត្ថាធិប្បាយ

សុភាសិត​នេះ ស្តីពី​ចរិត​របស់​មនុស្ស​ដែល​យើង​គួរ​ស្គាល់ ហើយ​កត់ត្រា​ទុក ដើម្បី​គេច​ឲ្យ​ផុត​ពី​គ្រោះថ្នាក់​ផង​ទាំងឡាយ ដែល​មនុស្ស​នេះ​ប្រើ ប្រាជ្ញា «រាយ​សំណាញ់» មក​លើ​ខ្លួន​យើង ឬ​មក​លើ​គ្រួសារ​យើង ។ ក្នុង​ទី​នេះ បុព្វបុរស​យើង​ចង់​វែកញែក​ពី​ចរិត ២​យ៉ាង​គឺ ចរិត​ក្ដៅ និង​ចរិត​ត្រជាក់ ។ ចរិត គឺ​សំដៅ​ទៅ​លើ​ចិត្តថ្លើម បែបបទ អាកប្បកិរិយា ឫកពា ដែល​មនុស្ស​ម្នាក់ៗ​តែង​មាន​ខុសៗ​គ្នា​ពី​កំណើត ។ អ្នកខ្លះ​ជា​មនុស្ស​នឹងធឹង មិន​ចេះ​មាត់​ក មិន​ចេះ​ត្អូញត្អែរ មិន​ចេះ​ព្រោកប្រាជ្ញ មិន​អួតអាង មិន​ក្រទីក្រទា ទោះបី​មាន​ប្រាក់​រាប់​លាន ក៏​មិន​បង្ហាញ​ឲ្យ​អ្នក​ណា​ដឹង​សោះឡើយ ។ ជាង​នេះ​ទៅ​ទៀត មនុស្ស​នេះ​ភាគច្រើន​ជា​មនុស្ស​សុភាព​រាបសារ មិន​ចេះ​កោងកាច​ដាក់​អ្នកណា​សោះឡើយ ។ យើង​សន្មត​ហៅ​មនុស្ស​នេះ​ថា «ប្រភេទ​ទី​១» ។​ មនុស្ស​ប្រភេទ​ទី​១ ភាគច្រើន​ជា​មនុស្ស​មាន​គំនិត ចេះ​ពិចារណា​វែង​ឆ្ងាយ ជា​មនុស្ស​សាច់ការ ថា​យ៉ាង​ណា ធ្វើ​យ៉ាងនោះ ជា​មនុស្ស​មាន​គម្រោង​ការ វ៉ៃ​ប្លង់​ទុកជា​មុន មិនមែន​ព្រោកប្រាជ្ញ​បែកពពុះមាត់​ទទេៗ​នោះ​ទេ ។ យើង​តោង​ប្រយ័ត្ន​ចំពោះ​មនុស្ស​ប្រភេទ​នេះ ពីព្រោះ​បើ​និយាយ​យ៉ាងណា គាត់​មុខជា​ធ្វើ​យ៉ាង​នោះ​ហើយ មិនសូវ «ថា​ចោល» ឬ​កំហែង​ទទេៗ​នោះ​ឡើយ ។ ន័យ​ម្យ៉ាងទៀត​របស់ពាក្យ​នេះ គឺ​សំដៅ​ទៅ​លើ​មនុស្ស​មួយ​ពួក​ទៀត ដែល​មាន «ភាសា​ផ្អែម​-​ត្រជាក់» ។ សំដី​របស់​គេ​ទន់ ពីរោះ លួងលោម ថ្នមចិត្ត មិន​ឲ្យ​អ្នក​ណា​ឱស្ឋាន​សោះ​ឡើយ ។ ចរិត​នេះ​ច្រើន​បង្កប់​ទុក​ក្នុង​បេះដូង​នូវ​ផែនការ​រាតត្បាត ឬ​ទាញ​យក​អ្វីមួយ​ពី​អ្នក​ឯទៀត ដោយ​បន្ទន់ចិត្ត​អ្នក​នោះ​តាម​រយៈ​ភាសា​ផ្អែម ។ ដោយហេតុ​នេះ យើង​គួរ​ប្រុង​ប្រយ័ត្ន​គ្រប់ពេល​ដែល​យើង​បានឮ​ភាសា​នេះ​ពី​ជន​ណា​ម្នាក់ ដើម្បី​ជៀសវាង «ធ្លាក់​រណ្ដៅ» ដែល​នឹង​អាច​កើត​មាន​ដល់​យើង ។ ចរិត​ទី​២ គឺ «ចរិត​ក្ដៅ» ដែល​មាន​បែប​ផ្ទុយយ​ពី​ចរិត​ទី​១ ។ មនុស្ស​នៅ​ក្នុង​ប្រភេទ​នេះ មិនសូវ​មាន​ភាសា​ផ្អែមល្ហែម​ទេ ហើយ​ច្រើន​គ្រោតគ្រាត​ទៀត​ផង ។ ជា​មនុស្ស​ដែល​មិនសូវ​បង្កប់​ទុក​នូវ​ផែនការ​បូម ឬ​ជញ្ជក់​ឈាម​ពី​អ្នក​ណា​ម្នាក់​នោះ​ទេ ។ គេ​ឃើញ​យ៉ាងណា គេ​ថា​យ៉ាងនោះ មិន​រវល់​អើពើ​ពី​ការ​គាប់ចិត្ត ឬ​មិន​គាប់​ចិត្ត​នោះ​សោះឡើយ ។ បើ​មាន​កំហឹង​កើត​ឡើង ច្រើន​ទប់​កំហឹង​នោះ​មិន​បាន កើត​បានជា​រឿង​ប្រើ​ភាសា​អាក្រក់ កំហែង គំរាម ឡូឡា ឆោឡា ។ល។ គេ​មិន​គួរ​យកចិត្ត​ទុកដាក់​ទៅ​លើ​ចរិត​នេះ​ខ្លាំង​ពេក​ទេ ពីព្រោះ​អ្វីៗ​ដែល​គាត់​និយាយ​នោះ «មិន​ជ្រៅ» ទេ! គាត់​មិន​សូវ​មាន​ផែនការ​បូម​យក​អ្វីមួយ​ពី​អ្នក​ណា​ម្នាក់ ឬ​ទៅ​ធ្វើបាប​អ្នក​ណា​ម្នាក់ ដូចដែល​គាត់​និយាយ​នោះ​ទេ ។ នេះ​ជា​រឿង​ក្តៅ​ស៊ីរាក់ ៕
ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ
English
Still water runs deep
ក្បាល​អ្នកណា​សក់​អ្នក​ហ្នឹង
Meaning
អ្នកណា​ធ្វើ អ្នក​នោះ​ទទួល
ក្មេង​អាង​យំ ធំ​អាង​កាប់ ចាស់​អាង​ស្លាប់
Meaning
ការ​អាង​តាម​វ័យ​របស់​ខ្លួន
Previous - (1)…8 | 9 | 10 | 11 | 12 | 13 | 14 | 15 | 16 | 17 | …(142) - Next