Follow Home for updates and more information about the boilerplate.
Welcome to Khmer Proverbs!
ស្រមោល ឣន៉្ចោលតាមប្រាណ
English
No sun without a shadow
ស្រលាញ់កុំទៅញឹក រលឹកសឹមទៅម្តង
Meaning
អ្វីដែលឃើញដដែលៗនាំឲ្យធុញទ្រាន់ យូៗឃើញម្តងនាំឲ្យចាប់អារម្មណ៍
ស្រលាញ់កូនមួយតៅ ស្រលាញ់ចៅមួយថាំង
Meaning
មនុស្សវ័យចាស់តែងស្រលាញ់ក្មេងៗ និងរបស់កំប៉ិកកំប៉ុក
ស្រលាញ់ខ្លួន ត្រូវស្ងួនចំណី
Detail
ស្រលាញ់ខ្លួន ត្រូវស្ងួនចំណី បើស្រលាញ់ស្រី ត្រូវស្ងួនចិត្ត ចង់បានសួគ៌ តោងកាន់សុចរិត ចង់សម្បូណ៌មិត្ត ត្រូវរកទ្រព្យ
អត្ថាធិប្បាយ
ស្រលាញ់ខ្លួន ត្រូវស្ងួនចំណី
«ស្ងួន» មានន័យថា បីបាច់ ថែរក្សា ថ្នម ។ បើអ្នកស្រលាញ់ខ្លួន ចង់ឲ្យរូបនៅមានសម្រស់យូរយារ អ្នកត្រូវតែប្រយ័ត្នចំណី ។ ព្រោះហេតុអ្វី ? ព្រោះចំណីអាហារនេះហើយដែលផ្ដល់សុខ‑ទុក្ខដល់រូបកាយយើងជាងបុព្វហេតុឯទៀតៗ ។ ចំណីអាចធ្វើឲ្យយើងមានកម្លាំង ឲ្យយើងរស់ ឲ្យយើងរីកចម្រើន ឲ្យយើងមានពណ៌សម្បុរល្អ ផ្ដល់ប្រាជ្ញាបាធី ។ល។ ក្នុងពេលជាមួយគ្នានេះ ចំណីអាចឲ្យយើងឈឺៈ ចុកពោះ រាក មួល ឈឺក្បាល ពុល ប្រកាច់ ឈឺក្រពះ ខូចសួត ខូចថ្លើម ព្រិលភ្នែក ឈឺធ្មេញ ខូចសម្ភស្ស បាត់បង់រូបឆោម បាត់បង់ប្រាជ្ញា កោងកាច ។ល។ ដោយហេតុនេះ បើអ្នកស្រលាញ់ខ្លួន តោងប្រយ័ត្នចំណី ។ មុននឹងបរិភោគចំណីអ្វីមួយ គួរពិចារណា ឬពិនិត្យឲ្យបានយល់ពីគុណសម្បត្តិនៃចំណីនោះសិន ។ សុំអានសៀវភៅដែលណែនាំយើងឲ្យយល់ពីអាហារផ្ដល់សុខភាពល្អ ។បើស្រលាញ់ស្រី ត្រូវស្ងួនចិត្ត
បើស្រលាញ់ស្រី ត្រូវស្ងួនចិត្ត មិនខុសពីរឿងស្ងួនចំណីនោះទេ ។ ព្រះពុទ្ធសម្ដែងថា ខន្ដី គឺការអត់ធ្មត់ ជាកម្លាំង អាចនាំមកនូវជ័យជម្នះ ។ ខន្តីនាំឲ្យបានសុខ ។ល។ បើអ្នកស្រលាញ់ស្រី តាមសម្លោកនេះ អ្នកត្រូវតែមានខន្តី មានអំណត់ មិនខឹងនឹងប្រតិកម្មនានាដែលកើតមានឡើងដោយសារសកម្មភាពរបស់អ្នកទៅលើនាងនោះ ។ ជាធម្មតា ស្ត្រីតែងមានការអៀនខ្មាស ហើយមិនងាយទទួលនូវការសុំសេចក្ដីស្នេហាដោយងាយៗនោះទេ ។ ប្រតិកម្មនានាដែលជួនកាលប្រកបដោយភាពជូរល្វីងផង អាចនឹងស្រោចមកលើអ្នក ប្រសិនបើអ្នកមិនអាចរកទំនាក់ទំនងឃើញ ។ ធម្មជាតិបានតុបតែងចិត្ត និងកាយស្ត្រីឲ្យមានភាពទន់ភ្លន់ ទឹកចិត្តអាណិត ខឹងឆាប់រសាយ ហើយស្រលាញ់វាចាផ្អែម ។ បើអ្នកស្រលាញ់ស្ត្រីណាម្នាក់ អ្នកអាចជួបប្រទះនឹងការឆ្លើយតបដែលអាចធ្វើឲ្យអ្នកខឹង តូចចិត្ត អស់សង្ឃឹម ។ តែកុំភ្លេចពាក្យបុរាណប្រដៅថា «ត្រូវស្ងួនចិត្ត» ដែលមានន័យថា ត្រូវកាន់ចិត្តអត់ធ្មត់ កុំច្រឡោតខឹងព្រោះតែសម្ដីទ្រគោះនោះឲ្យសោះ ។ ហើយក្នុងពេលជាមួយគ្នានោះ សុំកុំលះបង់សេចក្ដីព្យាយាម ដោយប្រើគ្រប់មធ្យោបាយនោះ អ្នកនឹងបានសម្រេចដូចបំណងនៅគ្រាអវសាន ។ចង់បានសួគ៌ ត្រូវកាន់សុចរិត
ចង់បានសួគ៌ ត្រូវកាន់សុចរិត បានសេចក្ដីថា បើចង់បានសេចក្ដីសុខ សុភមង្គលដល់ខ្លួន និងគ្រួសារ ត្រូវកាន់អំពើសុចរិត ដូចជា រក្សាសីល៥ជាដើម ។ចង់សម្បូណ៌មិត្ត ត្រូវរកទ្រព្យ
ចង់សម្បូណ៌មិត្ត ត្រូវរកទ្រព្យ ជាពាក្យងាយយល់ ។ មនុស្សយើងតែងមាននិន្នាការចង់រាប់អ្នកមានបណ្ដាស័ក្តិ ចង់ធ្វើមិត្តជាមួយអ្នកមានសម្បត្តិស្ដុកស្ដម្ភ ។ ផ្ទុយទៅវិញ កាលណាជនណាម្នាក់ធ្លាក់ខ្លួនក្ររហេមរហាមហើយ អ្នកផងមុខជាគេចចេញ មិនហ៊ានទៅជិត ព្រោះគេយល់ថា វាគ្មានប្រយោជន៍អ្វីដល់គេ ហើយវាអាចបណ្ដាលឲ្យមានការបង់ខាតដោយសារការបុលខ្ចីដែលមិនមានសង្ឃឹមថា អាចនឹងសងវិញបាន ។ ហេតុនេះ បើអ្នកសម្បូណ៌មិត្ត គប្បីខិតខំរកស៊ីធ្វើការ កសាងខ្លួនឲ្យក្លាយទៅជាអ្នកមាននោះ មិត្តនឹងហូរចូលឯង មិនបាច់ខំប្រឹងរកទេ ៕ស្រលាញ់ខ្លួនឲ្យស្ងួនចំណី ស្រលាញ់ស្រីឲ្យស្ងួនចិត្ត
Meaning
បើស្រលាញ់ជីវិត និងស្រលាញ់ស្រីត្រូវចេះតមចំណី និងថ្នាក់ថ្នមចិត្ត
ស្រលាញ់ពេញប្រាស ស្អប់ជំពប់លើ
Detail
អត្ថាធិប្បាយ
«ស្រលាញ់ពេញប្រាស ស្អប់ជំពប់លើ» មនុស្សរាល់រូបតែងជួបប្រទះរឿងនេះញឹកញាប់ ដោយមិនដឹងមកពីបុព្វហេតុអ្វី ។ អ្វីក៏ដោយដែលយើងចូលចិត្ត ឬស្រលាញ់ (មនុស្ស សត្វ វត្ថុ) យើងមិនងាយបានជួបប្រទះនឹងវត្ថុទាំងនោះទេ ។ ឧ. បុរសឬស្ត្រីដែលយើងសែនស្រលាញ់ ចង់បានមកធ្វើជាគូជីវិត ច្រើនតែមិនបានសម្រេចដូចបំណង ហើយវាបែរជាទៅជួបជាមួយមនុស្សផ្សេងទៀតដែលមិនបានព្រាងទុកជាមុនសោះ ។ ក្នុងបណ្ដាកូន ឬមិត្តភក្តិទាំងអស់ កូនដែលយើងស្រលាញ់ជាងគេ និងមិត្តដែលយើងស្និទ្ធស្នាលជាងគេ ច្រើនតែព្រាត់ប្រាស ដោយហេតុណាមួយ ។ យើងស្អប់ក្រ តែម្នាក់ៗពិបាកគេចឲ្យផុតពន់ពេកណាស់ ។ យើងស្អប់ជំងឺ តែគ្មានអ្នកណាម្នាក់គេចផុតសោះឡើយ ។ ពាក្យបុរាណមួយទៀតតែងនិយាយថា «ស្អប់អាចម៍ មុខជាដើរជាន់អាចម៍» ។ស្រលាញ់ពេញប្រាស ស្អប់ជំពប់លើ
Meaning
ការតាំងទុកក្នុងចិត្តដិតជាប់ក្នុងអារម្មណ៍ថាស្រលាញ់ និង សម្អប់
ស្រលាញ់មេ បំពេកូន
Meaning
ស្រលាញ់ម្តាយ ត្រូវថ្នាក់ថ្នមកូន ឬយកកូនធ្វើជាធ្លាក់
ស្រឡាញ់កុំទៅញឹក រឮកឲ្យទៅម្តងៗ
English
Friendship increases in visiting them, but in visiting seldom
ស្រឡាញ់កូនគេបង់ចំណី ស្រឡាញ់ប្តីគេបង់ចិត្ត
English
Please your eye and plague your heart
