Follow Home for updates and more information about the boilerplate.
Welcome to Khmer Proverbs!
ស្តោះទឹកមាត់ទៅលើមេឃ វាធ្លាក់លើទ្រូងឯង
English
Who spits against the wind, it falls in his face
ស្តោះទឹកមាត់លើទ្រូងឯង
Meaning
សម្តីនិយាយចេញទៅ តែផលវិបាកត្រូវសងមកលើខ្លួនឯងវិញ
ស្នារបាក់កុំចាក់ច្បូស មនុស្សមានទោសកុំយកខ្លួនបៀត
English
Do not meet troubles half-way
ស្នេហ៏ មិនឈ្នះស្និទ្ធ
English
Faint heart never won fair lady
ស្នេហ៍មិនស្មើស្និទ្ធ
Meaning
មន្តអាគមសិល្បៈវិជ្ជាការ មិនមានប្រសិទ្ធិភាពជាងការជិតដិតស្និទ្ធស្នាល
ស្នេហាគឺជាឣណ្តាតភ្លើងក្នុងទ្រូង
English
Love and caugh cannot be hid
ស្ពានក៏បាក់ ទឹកក៏ជ្រៅ
Detail
អត្ថាធិប្បាយ
នៅពេលខ្លះ ជាពេលដែលមានភាពអាសន្នកើតឡើង យើងតែងស្វែងរកទីពឹង គឺថា ខំប្រឹងរកមធ្យោបាយមកដោះស្រាយបញ្ហានោះ ។ តែជាអកុសល ងាកទៅខាងណា ក៏តោងមិនជាប់ បណ្ដាលឲ្យខាតបង់… មិនបានសម្រេចដូចបំណង ។ ពាក្យខាងលើនេះ ដកស្រង់ចេញពីចម្រៀងរាំវង់ខ្មែរមួយបទ ជាចម្រៀងចាស់ឈ្មោះបទ «ទទាយំឆ្លង» មានលំនាំដូចតទៅ ៖បទបុរាណខ្មែរ «ទទាយំឆ្លង»
ទទាយំឆ្លង ត្រយងបងអើយយំឆ្លើយ សង្សារអូនអើយ ភ្លេចអូនហើយឬនៅ ? ទឹកហូរកាត់ខ្សាច់ ចិត្តអូនមិនដាច់អំពីប្រុសពៅ ស្ពានក៏បាក់ ទឹកក៏ជ្រៅ ធ្វើម៉េចបានទៅជួបគូសង្សារ
ស្មាមួយ អម្រែកពីរ
Meaning
ខ្លួនតែម្នាក់ទទួលបន្ទុកពីរ
ស្រមោច នឹងស្ក
English
Honey catch more flies than vinegar
ស្រមោចនៅជិតស្ករ
Meaning
នៅជិតរបស់ដែលកំពុងត្រូវការ
