Follow Home for updates and more information about the boilerplate.
Welcome to Khmer Proverbs!
ស៊ូស្គមក្នុងកិត្តិយស កុំឲ្យដុះពោះក្នុងការបំផ្លាញជាតិ
Meaning
សុខចិត្តធ្វើអ្នកក្រស្អាតស្អំ មិនធ្វើអ្នកមានពុករលួយ
សួរគេចេះ លាក់ចំណេះល្ងង់
English
Better to ask the way than go astray
សេចក្តីព្យាយាមគង់បានសម្រេចដូចប្រាថ្នា
Meaning
ការសន្សំបន្តិចម្តងៗអាចសម្រេចបំណងបាន
សេចក្តីស្រលាញ់ស្មើខ្លួនមិនមាន
Meaning
ស្រលាញ់អ្វីក៏មិនស្មើនឹងស្រលាញ់ខ្លួនឯងដែរ
សេះដាច់យកសេះតាម
Meaning
បាត់បង់របស់ធំ ត្រូវយករបស់ធំទៅតាម
សេះដាច់ យកសេះតាម
Detail
អត្ថាធិប្បាយ
សុភាសិតនេះចង់ពន្យល់យើងថា ក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើង ជួនកាលគេយកវត្ថុដែលមានភាព ឬបែបប្រហាក់ប្រហែលគ្នា មកធ្វើជាជំនួយ ដូចជា បើសេះដាច់ខ្សែហើយរត់ចេញទៅ តើត្រូវធ្វើយ៉ាងណានឹងចាប់វាបានមកវិញ ? មនុស្សមិនអាចរត់តាមសេះទាន់ទេ ។ តើធ្វើយ៉ាងណា ? ចម្លើយៈ ត្រូវជិះសេះមួយទៀត ដេញតាមសេះដែលដាច់ខ្សែនោះ ទើបចាប់បាន ។ ពាក្យដទៃទៀតគេថា «បើបន្លាមុត ត្រូវយកបន្លាជោះ» ។ រឿងទាំងនេះមិនខុសពីស្ថានការណ៍ដែលទាក់ទងនឹងសាសនាប្រទេសកម្ពុជានាសតវត្សទី២០ និង ២១ នោះទេ ។ យ៉ាងណាមិញ ប្រទេសជិតខាងដែលមានបំណងលេបយកទឹកដីរបស់យើង គេបានអនុវត្តនយោបាយ សេះដាច់យកសេះតាម នេះប្រកបដោយជោគជ័យជាលំដាប់ ។ តើគេធ្វើយ៉ាងណាខ្លះ ? គេធ្វើយ៉ាងណាឲ្យខ្មែរបែកជា ២ពួក ដណ្ដើមអំណាចគ្នា កាប់សម្លាប់គ្នា ហើយពួកវាចាំផ្ដល់អាវុធដល់អាយ៉ងរបស់វា ដែលសុទ្ធតែជាមនុស្សដែលវាបានអប់រំឲ្យដើរតាមមាគ៌ារបស់វា ។ គេយកខ្មែរឲ្យប្រហារខ្មែរ… ឲ្យសង្កត់ខ្មែរអ្នកចេះដឹង កុំឲ្យងើបរួច… ឲ្យស្ថិតនៅក្នុងសម្អប់ទៅវិញទៅមក… ឲ្យចែកជាបក្សពួកប្រកាន់ថ្នាក់ស្លាប់រស់ ។ល។ សហភាព ឬសាមគ្គីភាពរវាងខ្មែរនិងខ្មែរ ក៏រលាយអស់ ។ លទ្ធផលទីបំផុត គេក្របួចកខ្មែរជាប់ រើលែងរួច… អស់ទឹក… អស់ដី… អស់អ្វីៗទាំងអស់ ហើយយើងជាខ្មែរក៏ចាប់រលាយសញ្ជាតិបន្តិចម្ដងៗដូចគ្នាបេះបិទនឹងនគរចម៉្បា…។ គេយកខ្មែរឲ្យបង្ក្រាបខ្មែរ ។ល។ បែបនេះគឺជានយោបាយ សេះដាច់យកសេះតាម… ជាបែបដែលបុព្វបុរសយើងចងទុកជាតម្រា សម្រាប់ដោះបញ្ហាទាំងឡាយដែលកើតមានឡើង ។ ក្នុងការអប់រំមនុស្សដែលខ្វះការសិក្សា ប្រសិនបើគេប្រើអ្នកចេះដឹងជ្រៅជ្រះ មានវិជ្ជាខ្ពស់ ឲ្យទៅធ្វើការអប់រំ គេកត់សម្គាល់ឃើញថា បានទទួលលទ្ធផលតិចជាងប្រើមនុស្សដែលមានកម្ពស់ការចេះដឹងប្រហាក់ប្រហែលគ្នានឹងមនុស្សដែលត្រូវគេអប់រំនោះ ។ ហេតុអ្វីក៏យ៉ាងនេះ ? សស្ត្រាបណ្ដាំក្រមង៉ុយ ចែងក្នុងវគ្គមួយនោះថា «…អ្នកល្ងង់ ស្អប់អ្នកចេះ…» ។ ពិតណាស់ ចរិតខ្មែរដែលធ្លាប់ល្អត្រឹមត្រូវ ស្គាល់ខ្ពស់ទាប ស្គាល់គុណនិងទោស បានត្រូវពត់ឲ្យវិលបញ្ច្រាសទិស ដោយសារអាណានិគមបារាំង ដែលត្រួតត្រាសង្កត់ឲ្យខ្លបខ្លាច រាបដូចកន្ទេល ចាប់ពីឆ្នាំប្រហែល ១៨៥៥ រហូតដល់ឆ្នាំ១៩៥៣ ទើបខ្មែរបានរួចខ្លួន ។ ក្នុងរយៈវេលានេះ បារាំងបានអប់រំនាម៉ឺនខ្មែរមួយចំនួនដែលឥតវិជ្ជាផង ហើយខ្វះវិចារណញ្ញាណផង ពីរបៀបត្រួតត្រាខ្មែរ ដោយប្រើកាំភ្លើង និងដំបងដែលខ្មែរយើងជំនាន់នោះហៅ «ក្ដគោ» ដើម្បីឲ្យខ្មែរខ្លបខ្លាច ។ មែន ខ្មែរខ្លាចបារាំងណាស់ ។ មិនមែនខ្លាចត្រឹមតែបារាំងទេ គឺខ្លាចបាក់ស្បាតតាំងពីលោកជំទប់ លោកមេឃុំ ព្រះតេជគុណ ចៅហ្វាយស្រុក ជាដើមឡើងទៅ ។ ការខ្លបខ្លាចដោយបង្កប់ទុកក្នុងបេះដូងនូវសម្អប់មួយដែលកើនទំហំធំជាលំដាប់ បានចេញជាលទ្ធផលជាក់ស្ដែងនាសម័យប៉ុល ពត ដែលកាលនោះ ឃាតកចំនួន ៩៥% គឺជាមនុស្សមិនដែលចូលសាលាម្ដងណាសោះ ហើយមិនដែលស្គាល់ក្លិនកាហ្វេគុយទាវ… ម្ដងណាឡើយ ៕ស្គាល់ចិត្តគ្នា ក្នុងគ្រាក្រ
English
Love your friend with his fault
ស្ដាប់មិនទាន់ជាក់ កុំអាលញាក់ចិញ្ចើម ប្រពន្ធមិនទាន់ផើម កុំអាលរកឧសទុកមុន
Detail
អត្ថាធិប្បាយ
ពាក្យគន្លឹះក្នុងសុភាសិតនេះគឺ «ញាក់ចិញ្ចើម» ។ បើយើងនិយាយតាមប្រពៃណីខ្មែរ កាលណាគេញាក់ចិញ្ចើមដាក់គ្នា វាមានន័យថា មែនហើយ ប្រាកដជាយ៉ាងហ្នឹងហើយ ប៉ាច់ហើយ ចំហើយ ម៉ាច់ហើយ ចំប្លង់ហើយ ។ ញាក់ចិញ្ចើមគឺជាភាសាមួយគ្មានសំឡេង ប្រើតែកាយវិការ ជាសញ្ញាឲ្យអ្នកឯទៀត យល់ចិត្តថ្លើមរបស់ខ្លួន យល់ស្រប ឬជំទាស់ ។ សុភាសិតខាងលើចង់ប្រដៅយើងថា ត្រូវមានការហ្មត់ចត់ កុំចេះតែស្មាន កុំចេះតែនិយាយ កុំចេះតែជឿ ត្រូវស្ដាប់ឲ្យច្បាស់ ត្រូវយល់ឲ្យច្បាស់ ។ល។ មុននឹងញាក់ចិញ្ចើមដាក់គ្នា ព្រោះការមិនច្បាស់ វាអាចផ្ដល់លទ្ធផលមិនល្អច្រើនយ៉ាងដល់ខ្លួន ។ «ប្រពន្ធមិនទាន់ផើម កុំអាលរកឧសទុកមុន» មានន័យថា កិច្ចការអ្វីក៏ដោយ ត្រូវតែមានការរៀបចំទុកជាមុន មិនត្រូវរង់ចាំរហូតដល់នាទីចុងក្រោយបំផុតនោះទេ ។ នេះជាការត្រឹមត្រូវ ។ ប៉ុន្តែបើយើងរៀបចំទុកមុន យូរឆ្ងាយពេក ក៏ចាត់ទុកថាមិនល្អដែរ ។ ឧបមាថា យើងបានណាត់ពេលទៅជួបគ្រូពេទ្យនៅម៉ោង ២រសៀល ។ បើយើងទៅរង់ចាំគាត់តាំងពីម៉ោង ១០ព្រឹក តើសមហេតុផលឬទេ ? ក្នុងរឿងប្រពន្ធផើម ជាការល្អ គួររកឧសទុក មួយខែមុនពេលឆ្លងទន្លេ ។ រយៈពេលមួយខែនេះ អាចចាត់ទុកថា សមហេតុផល ។ តែបើប្រពន្ធមិនទាន់ផើមផង ហើយខ្លួនទៅរកឧសមកទុកបម្រុងយូរយារយ៉ាងនេះ មិនចាត់ទុកត្រឹមត្រូវទេ ៕ស្តេចពាលនឹងស្មៅចិញ្ចៀនមិនត្រូវការឣ្នកប្រៀនប្រដៅទេ
English
Weeds want no sowing
ស្តេចឡើងដោយឣ្នកឆ្កួត ស្តេចឣស់ឣំនួតដោយឣ្នកជា
English
The Devil's children have the Devil's luck
