Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Follow Home for updates and more information about the boilerplate.

Welcome to Khmer Proverbs!

Search
សូវស្តួច កុំឲ្យដាច់
English
Half a loaf is better than no bread
សូវ​ស្រក់ឈាម មិន​ឲ្យ​ស្រក់​ទឹកភ្នែក
Meaning
វោហារ​អំនួត​របស់​អ្នកក្លាហាន
សូវស្លាប់ទៅគាប់ រសធម៌កុំបីបង់
Detail
ពាក្យនេះលោកពោលបង្ខំចិត្ត
ឲ្យជនខំប្រឹងខំប្រព្រឹត្ត ខំរិះខំគិតខាងផ្លូវធម៌ ។
ឲ្យមានចិត្តមុតចិត្តត្រូវការ ចំពោះធម៌អាថ៌ត្រង់ស្មោះសរ
គឺច្បាប់វិន័យដ៏បវរ ដែលជាគោចររបស់ចិត្ត ។
ដូចសីលសមាធិបញ្ញា ដ៏ជាសាសនាព្រះរិជិត
បើបានជាកាន់ត្រូវកាន់ពិត ទៀងត្រង់ដោយចិត្តកាយវាចា ។
ទោះបីមានអ្នកណាបង្ខំ ថាកុំប្រព្រឹត្តដូច្នោះណា
ស៊ូលះជីវិតនៃអាត្មា មិនលះសាសនាមិនជិនណាយ ។
មនុស្សបែបយ៉ាងនេះលោកពោលថា ជាមនុស្សថ្លៃថ្លាសុខសប្បាយ
ទាំងក្នុងលោកនេះនិងលោកនាយ ព្រោះគេខ្វល់ខ្វាយក្នុងផ្លូវចិត្ត ។
ហេតុនេះលោកពោលជាគំរូ ថាត្រូវតែស៊ូលះជីវិត
កុំបីលះធម៌ដ៏មែនពិត ត្រូវធ្វើដួងចិត្តឲ្យបានល្អ ។
សូវ​ស្លាប់​បា កុំឲ្យ​ស្លាប់​មេ
Meaning
សុខចិត្ត​ស្លាប់​ប្រុស កុំឲ្យ​ស្លាប់​ស្រី
សូវ​ស្លាប់​បា កុំឲ្យ​ស្លាប់​មេ សូវ​លិច​ទូក​កណ្តោល​ទន្លេ កុំឲ្យ​ភ្លើង​ឆេះ​ផ្ទះ
Detail

អត្ថាធិប្បាយ

ធម្មជាតិ ឬ​ព្រះ​អាទិទេព បាន​បង្កើត​មនុស្សលោក និង​សត្វ​ទាំងអស់​ឲ្យ​មាន​ភេទ​ពីរ​ខុស​គ្នា​គឺ ស្រី និង​ប្រុស ញី និង​ឈ្មោល ។ ភាគច្រើន ភេទ​ស្រី​ជា​ភេទ​ទន់ភ្លន់ មាន​សមត្ថភាព​ចិញ្ចឹម​រក្សា​កូន ទោះបី​លំបាក​យ៉ាងណា​ក៏​មិន​រួញរា​ដែរ ។ ម្តាយ​ដែល​រស់នៅ​ជា​ស្រី​មេម៉ាយ​តាំងពី​ក្មេង ហើយ​ថែម​មានកូន ៤-៥ នាក់ ក្នុង​បន្ទុក អាច​ចិញ្ចឹម​កូន​ទាំងនោះ ឲ្យ​រស់រាន​មានជីវិត ។ ចូរ​ក្រឡេក​មើលទៅ​សត្វ​គ្រប់ជំពូក មាន់​-​ទា​-​គោ​-​ក្របី​-​ដំរី​-​សេះ ហើយ និង​បក្សី​ទាំងអស់ តើ​យើង​ធ្លាប់​ឃើញ បា មក​ជួយ​ចិញ្ចឹម​កូន​ឬទេ ? ដូច​ជា​មិន​ដែល​ទេ លើកលែងតែ​សត្វ កេងកង និង​សត្វ​ទោច​មួយ​ចេញ ឬ​ក៏​មាន​សត្វ ២-៣​ទៀត ដែល​ខ្ញុំ​ដឹង​មិន​ដល់ ។ ដោយហេតុ​នេះ​ហើយ ប្រសិនបើ​មេ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​អ្វីមួយ កូន​ទាំង​អស់នោះ អាច​នឹង​ស្លាប់​តាម​ក្រោយ ដោយ​កង្វះ​ការ​បីបាច់​ថែរក្សា​-​ចិញ្ចឹម​ឲ្យ​បាន​ម៉ត់ចត់ ។​ ចំពោះ​មនុស្ស​យើង​វិញ ប្រហែលជា​ខុស​ពី​សត្វ​ក្នុង​រឿង​ចិញ្ចឹម​កូន ។ បើ​ម្តាយ​ស្លាប់​ ឪពុក​ខ្លះ​អាច​មាន​សមត្ថភាព​ចិញ្ចឹម​កូន​ឲ្យ​រស់​តទៅ​ទៀត តែ​រស់​ក្នុង​សភាព​វេទនា​ខុសធម្មតា ។ កូន​ទាំងនោះ អាច​ធំ​ហើយ ក្លាយជា​មនុស្ស ខុស​ធម្មតា ព្រោះ​ខ្វះ​ការ​ថ្នាក់ថ្នម ការ​ស្និទ្ធស្នាល ការ​សប្បាយ និង​ការ​ទុកចិត្ត ។​ ការ​រស់នៅ​ជា​គ្រួសារ តាម​ធម្មតា កូន​ទាំងអស់ រមែង​ស្និទ្ធស្នាល​ជាមួយ​ម្តាយ​ជាង​ជាមួយ​ឪពុក ។ បើ​គេ​ខ្វះ​ប្រាក់​សម្រាប់​ចាយ គេ​ច្រើន​ទៅ​សុំ​ពី​ម្តាយ ។ បើ​គេ​មាន​រឿង​អាថ៌​កំបាំង​ផ្ទាល់ខ្លួន គេ​ច្រើន​ពិគ្រោះ​ជាមួយ​ម្តាយ ។ គេ​នាំ​គ្នា​ថើប​ម្តាយ កម្រ​ថើប​ឪពុក​ណាស់ ។​ ដោយហេតុ​នេះ ទើប​បុរាណាចារ្យ​របស់​យើង ចងក្រង​ជា​តម្រា​ថា សូវ​ស្លាប់​បា កុំ​ឲ្យ​ស្លាប់​មេ​… ។​ សូវ​លិច​ទូក​កណ្តាលទន្លេ កុំ​ឲ្យ​ភ្លើង​ឆេះ​ផ្ទះ តើ​មាន​ន័យ​យ៉ាងណា​ដែរ ? បុព្វបុរស​ខ្មែរ ចង់​និយាយ​ថា បើ​យើង​ជិះទូក ហើយ​ទូក​នោះ​លិចលង់​កណ្តាល​ទន្លេ យើង​អាច​សង្គ្រោះ​យក​បាន​វត្ថុ​ខ្លះ ហើយ​ហែល​សំដៅ​ទៅ​មាត់ច្រាំង ។ បើ​ភ្លើង​ឆេះ​ផ្ទះ​វិញ គឺ​មុខជា ម៉ត់ ។​ បញ្ជាក់: សុភាសិត​នេះ និយាយ​ពី​រឿង​ទ្រព្យសម្បត្តិ ដែល​វិនាស​ដោយសារ​លិច​ទូក ប្រៀប​ជាមួយ​ភ្លើង​ឆេះ​ផ្ទះ ៕
សូវ​ឲ្យ​សាច់ កុំ​បង្ហាញ​ព្រៃ
Meaning
សុខចិត្ត​ឲ្យ​សាច់​ស៊ី កុំ​ប្រាប់​កន្លែង​រក
សូវ​ឲ្យ​សាច់ កុំ​បង្ហាញ​ព្រៃ
Detail

អត្ថាធិប្បាយ

នេះ​ជា​ដំបូន្មាន​នៅ​ក្នុង​រឿង​អាជីវកម្ម​គ្រប់​បែប​យ៉ាង ។ មនុស្ស​ម្នាក់ (ព្រានព្រៃ) បាន​រក​ឃើញ​តំបន់​មួយ​ដែល​ជា​ជម្រក​នៃ​សត្វ​ឈ្លូស ។ រៀង​រាល់​អាទិត្យ គាត់​តែង​បាញ់​បាន​ឈ្លូស​មួយ​យក​មក​ផ្ទះ​ឲ្យ​ប្រពន្ធ​ចាត់ចែង​ធ្វើ​អាហារ និង​លក់​យក​ប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ រៀងដរាប​មក ។​ ឃើញ​ដូច្នេះ មិត្រ​សម្លាញ់ និង​អ្នក​ជិតខាង តែង​មក​ទទូច​សួរ​គាត់​ថា តើ​បាញ់​បាន​នៅ​កន្លែង​ណា? ។ តើ​ព្រានព្រៃ​គួរ​ប្រាប់​ឲ្យ​គេឯង​ដឹង​ពី​ជម្រក​របស់​ឈ្លូស​ទាំងនោះ​ឬ​ទេ ? បើ​ហ៊ាន​ប្រាប់ គេ​នឹង​នាំ​គ្នា​ទៅ​ដល់ទី​នោះ ហើយ​បាញ់​សត្វ​នោះ​អស់​រលីង​មិន​ខាន ។ តើ​ព្រានព្រៃ​គួរ​ធ្វើ​យ៉ាងណា ? ចម្លើយ: ត្រូវ​ចែក​សាច់​ឲ្យ​អ្នក​ទាំងនោះ​ខ្លះ​ទៅ តែ​មិន​ត្រូវ​ប្រាប់​កន្លែង (ព្រៃ) ជា​ដាច់ខាត! ។​ ជា​រឿង​ធម្មតា​សម្រាប់​ការ​រស់នៅ​របស់​មនុស្ស​ម្នាក់ៗ ជា​ពិសេស​នៅ​ក្នុង​របរ​ពាណិជ្ជកម្ម ។ គេ​ខំ​រាវរក​របៀប​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​អ្នក​ឯទៀត ដើម្បី​ទាក់ទាញ​ចិត្ត​មនុស្ស​ឲ្យ​មក​វិញ ។ កាលណា​គេ​រក​ឃើញ​អាថ៌​កំបាំង​អ្វី​មួយ គេ​មិន​ងាយ​ប្រាប់​អ្នក​ឯទៀត​ទេ ព្រោះ​គេ​អាច​ចម្លង​យក​ទៅ​ប្រើ នាំ​ឲ្យ​សាបរលាប​ដល់​ម្ចាស់​ដើម​ដែល​រក​ឃើញ​មុនគេ​នោះ ដូចជា ​វិធី​ផ្សំ​គ្រឿង​ឲ្យ​សម្ល​ឆ្ងាញ់​នៅ​ភោជនីយដ្ឋាន ជាដើម គេ​មិន​ងាយ​ប្រាប់​យើង​ឲ្យ​ចេះ​ផង​ទេ! ។
សូវឲ្យសាច់ កុំបង្ហាញព្រៃ
English
A begger pays a benefit with a louse
សូវឲ្យសាច់កុំបង្ហាញព្រៃ
Detail
ពាក្យនេះលោកពោលប្រដៅអ្នក
ដែលចេះចំពោះឲ្យចេះលាក់ ចេះប្រាប់ដល់អ្នកដទៃទៀត ។
ប៉ុន្តែឲ្យប្រាប់តែស្រាលៗ យ៉ាងល្អត្រកាលត្រូវត្បិតត្បៀត
កុំប្រាប់ឲ្យអស់ចោលបង់ម្សៀត ត្រូវឆ្លៀតបង្ការទុកខ្លួនឯង ។
ដូចអ្នករកស៊ីទទួលទាន ដែលបានដឹងការអ្វីខែងរ៉ែង
កុំប្រាប់ឲ្យគេស្គាល់តំណែង កន្លែងយ៉ាងឆ្នើមដើមកំណើត ។
ប្រាប់តែរបស់ដែលបានស្រាប់ កុំប្រាប់ដល់ទីល្អយ៉ាងឆើត
បើប្រាប់គេទៅគេនឹងអើត ស្ទុះស្ទើតទៅរកបានឆាប់ៗ ។
ឬមួយអ្នកចេះចំណេះអ្វី បានដឹងសេចក្ដីល្អចំណាប់
ពីទីណាមកត្រូវតែក្ដាប់ បើប្រាប់ដល់គេកុំប្រាប់ដើម ។
ប្រាប់តែចុងៗឲ្យគេដឹង ទុកគ្រាន់ទីពឹងល្អយ៉ាងឆ្នើម
របស់ខ្លួនឯងយកសម្បើម ព្រោះខ្លួនដឹងដើមល្អប្រពៃ ។
ហេតុនេះអ្នកប្រាជ្ញលោកហាមផ្តាច់ ថាសូវឲ្យសាច់កុំប្រាប់ព្រៃ
ដើម្បីឲ្យជនផងចេះលៃ គិតគៃយកគ្រាន់ដាក់ខ្លួនឯង ។
សូវ​ឲ្យ​ស្ដួច កុំឲ្យ​ដាច់
Detail

អត្ថាធិប្បាយ

នេះ​គឺជា​ពាក្យ​ប្រដៅ​ក្នុង​រឿង​ចំណាយ​ប្រាក់ និង​ធនធាន ដែល​យើង​គួរ​យល់​ឲ្យ​ច្បាស់ ។​ ដូច​យើង​រាល់​រូប​បានដឹង​ហើយ​ថា ក្នុង​លោក​នេះ គ្មាន​អ្វី​ទៀងទាត់​ទេ ។ អ្នកក្រ​អាច​ក្លាយទៅជា​អ្នកមាន ហើយ​អ្នកមាន​អាច​ធ្លាក់ខ្លួន​ទៅ​ជា​អ្នកក្រ​វិញ ។ មនុស្ស​សុចរិត អាច​ក្លាយទៅជា​ទុច្ចរិត ហើយ​អ្នក​ទុច្ចរិត អាច​ក្លាយជា​អ្នកជា ។ល។​ កាលៈទេសៈ សង្គ្រាម វិបត្តិ​ក្នុង​គ្រួសារ ភយន្តរាយ​ធម្មជាតិ ។ល។ អាច​នាំ​ឲ្យ​មានការ​ប្រែប្រួល​ទៅ​លើ​ជីវភាព​មនុស្ស ។ គ្មាន​អ្នក​ណា​ម្នាក់​អាច​ដឹង​បានជា​មុន​ថា តើ​នឹង​មាន​ហេតុការណ៍​អ្វី​កើត​មាន​នៅ​ថ្ងៃស្អែក​នោះ​ទេ ។​ យោល​ទៅ​តាម​ដំណើរ​ពិត​ខាង​លើ​បុព្វបុរស​យើង​បាន​រំលឹក​ថា សូវ​ឲ្យ​ស្តួច កុំ​ឲ្យ​ដាច់​…។​ ស្ដួច មាន​ន័យ​ថា តូច​ទៅៗ ឬថា តិច​ទៅៗ ជា​លំដាប់ ។ ដាច់ គឺ​រលីង​… គ្មាន​សល់​អ្វី​សោះ ។ យ៉ាងណាមិញ ឧបមា​ថា អង្ករ​របស់​យើង​កាន់តែ​តិច​ទៅៗ ហើយ​មិនយូរ​ប៉ុន្មាន​មុខជា​អស់រលីង​មិន​ខាន ។ តើ​គួរ​ធ្វើ​យ៉ាងណា ? យើង​គួរ​កាត់​បន្ថយ​តាម​របៀប​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ពន្យារ​ការ​អត់ឃ្លាន​ឲ្យ​នៅ​ឆ្ងាយ​បន្តិច​ពី​យើង គឺថា​ធ្វើ​យ៉ាងណា​ឲ្យ​យើង​បាន​រស់​យូរ​បន្តិច​ទៅ​មុខ​ទៀត ដើម្បី​ជា​ឱកាស​រក​ច្រក​ចេញពី​បញ្ហា​ខ្វះខាត​នេះ ។ វិធី​កាត់​បន្ថយ​គឺ​ដូចជា ៖
  • ផ្លាស់​ពី​បាយ​ទៅ​ជា​បបរ
  • ផ្លាស់​ពី​ចាយ ១០ ដុល្លារ ទៅ​ជា ៥, ៣, ៤, ១ ដុល្លារ
  • ។ល។
នេះ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយ​ក្នុង​ពាក្យ​ថា សូវ​ឲ្យ​ស្ដួច ។ បើ​មិន​ធ្វើ​យ៉ាងនេះ​ទេ គេ​នឹង​ជួប​វិបត្តិ​ដ៏​ធំ ចូល​មក​ដល់​ជា​បន្ទាន់​… គឺ ដាច់ ដែល​មាន​ន័យ​ថា អស់​រលីង​… ដាច់​ពោះ​ស្លាប់​យ៉ាង​វេទនា ៕
Previous - (1)…121 | 122 | 123 | 124 | 125 | 126 | 127 | 128 | 129 | 130 | …(142) - Next