Follow Home for updates and more information about the boilerplate.
Welcome to Khmer Proverbs!
ស៊ីបាយបោកឆ្នាំង
Meaning
មនុស្សគ្នេរគុណលើអ្នកមានគុណរបស់ខ្លួន
ស៊ីបាយ បោកឆ្នាំង
English
Do not spit in the well, for later you might want to drink from it
ស៊ីបាយឣ្នកណា ធ្វើការឲ្យឣ្នកនោះ
English
Everyone speaks well of the bridge which carries him over
ស៊ីពងរងសម្បុក
Meaning
ហ៊ានស៊ី ត្រូវតែហ៊ានគ្រប់គ្រង
ស៊ីព្រោះលោះកម្លាំង
Meaning
រស់ដោយសារគេដោយគ្មានមុខរបរ
សីលជាស្ពាន ទានជាស្បៀង
Meaning
ការប្រព្រឹត្តិអំពើល្អជាស្ពានចម្លងទៅកាន់សុគតិ និងអំណោយជាអាហារូបត្ថម្ភ
ស៊ីលៀសរអៀសខ្លួន
Meaning
មនុស្សមានចំណុចខ្សោយ ចេះតែផ្អើលៗ និងរសើបគូទ
ស៊ីលៀស រឣៀសខ្លួន
English
Lying rides upon debt's back
សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា
English
Slow but sure wins the race
សុខចិត្តហូបសៀង គ្រាន់បើជាងយល់សប្តិហូបសាច់គោ
Meaning
សូវយករបស់ជាក់ស្ដែងតិចតួច ប្រសើរជាងយករបស់ស្រមើស្រមៃច្រើន
