Follow Home for updates and more information about the boilerplate.
Welcome to Khmer Proverbs!
សម្ដីជាឯក លេខជាទោ
Meaning
លំដាប់អត្តសញ្ញាណជាតិសាសន៍នីមួយៗ
សម្ដីសជាតិ មារយាទសពូជ
Detail
អត្ថាធិប្បាយ
ពាក្យ «ស» មានន័យថា បង្ហាញ ចង្អុល ប្រាប់ បញ្ជាក់ ។ «សជាតិ» ចង្អុលឲ្យដឹងថា តើជាជាតិ ឬសាសន៍អី (ចិន យួន ចាម លាវ) ? ដោយសារភាសាដែលនិយាយចេញមក គេអាចដឹងបានថា តើអ្នកនិយាយនោះជាសាសន៍អី ? ចំណែក «មារយាទសពូជ» បានសេចក្ដីថា ឫកពា ចរិត បែបបទ អាកប្បកិរិយា សម្ដីដែលមនុស្សម្នាក់ៗ បានបញ្ចេញឲ្យគេឃើញនោះ អាចពន្យល់ ឬចង្អុលឲ្យគេដឹងថា តើមនុស្សនោះចេញពីវង្សត្រកូលធុនណា ? ទាបឬខ្ពស់ ? ចេះឬល្ងង់ ? ។ល។ ព្រោះថាតាមធម្មតា មនុស្សដែលកើតចេញពីត្រកូលខ្ពង់ខ្ពស់ ត្រកូលដែលមានការអប់រំ មានសុជីវធម៌ មនុស្សនោះភាគច្រើន តែងមានមារយាទថ្លៃថ្នូរ គួរឲ្យគោរពរាប់អាន គួរឲ្យស្រលាញ់ ។ ផ្ទុយពីនេះ កាលណាខ្វះការចេះដឹង និងការអប់រំហើយ តើវានឹងចេញលទ្ធផលបែបណា ? អ្នកអានអាចយល់រឿងនេះយ៉ាងច្បាស់ ។សម្ដីសរជាតិ មារយាទសរត្រកូល
Meaning
ភាសា និង ចរិយានាំឲ្យគេដឹងទៅដល់ជាតិសាសន៍ និងពូជអំបូរ
សម្តីជាឯក លេខជាទោ
Detail
អត្ថាធិប្បាយ
ពាក្យថា «ជាឯក» មានន័យថា ជាលេខមួយ ។ «ជាទោ» មានន័យថា ជាលេខពីរ ។សម្ដីជាឯក
«សម្តីជាឯក» បានសេចក្តីថា សម្តី ឬវាចាដែលមនុស្សម្នាក់ៗនិយាយស្តីទៅកាន់អ្នកឯទៀត គឺជារបស់មួយសំខាន់បំផុតជាងអ្វីៗទាំងអស់ ។ ដោយសារសម្តីដែលចេញពីមាត់យើងទៅចូលត្រចៀកអ្នកឯទៀត គេអាចដឹងបានថា តើយើងជាមនុស្សប្រភេទណា ? ចេះដឹង ? ល្ងង់ខ្លៅ ? សុភាពរាបសារ ? ព្រហើនកោងកាច ? មានពូជ ? ឥតពូជ ? ជាអ្នកមាន ? អ្នកក្រ ? រឿងមួយទៀត ដោយសារសម្តីនេះហើយ ដែលនាំឲ្យអ្នកផងចូលចិត្តស្រឡាញ់ រាប់អាន ចង់យកជាមិត្ររៀងទៅ ។ នៅក្នុងសាស្ត្រាច្បាប់ស្រីនៅក្នុងវគ្គមួយនោះ បានប្រដៅកូនស្រីថា ៖ ឃើញញាតិឆ្ងាយជិត ហៅឡើងឆីស្លា ទោះមានមិនមានក្តីណា ពាក្យផ្អែមចរចាទើបគេស្រឡាញ់ ។ ដូច្នេះ ភាសាឬវាចាដែលយើងនិយាយទៅកាន់អ្នកដទៃនេះ ត្រូវបានគេចាត់ថ្នាក់ លេខមួយ ហេតុអ្វីបានជាដូច្នេះ ? ដោយហេតុថា នៅគ្រាជួបគ្នាជាលើកដំបូង គេមិនអាចដឹងថាតើយើងជាមនុស្សបែបណានោះទេ ។ អ្វីដែលគេចាប់ចិត្តទៅលើយើងគឺ សម្តី នេះឯង ។ សម្តីផ្អែមពីរោះ ហៅគេឲ្យត្រូវទៅតាមអាយុ (មីង ពូ អុំ តាយាយ ។ល។) គឺជាតន្ត្រីទាក់ទាញគេឲ្យចង់ជួប ចង់និយាយរក ចង់រាប់អានយកជាមិត្រ ឬមួយត្រូវគេគោតសរសើរមិនដាច់ពីមាត់ថា ជាមនុស្សមានពូជអំបូរ ។លេខជាទោ
ពាក្យថា «លេខ» ក្នុងទីនេះ គឺសំដៅទៅលើចំណេះវិជ្ជានានា ដែលយើងចេះ ដូចជា អក្សរសាស្ត្រ និងសាស្ត្រវិជ្ជាផ្សេងៗទៀត ។ តាមធម្មតា គ្មានអ្នកណាអាចដឹងបានថា យើងមានចំណេះវិជ្ជាទាំងនេះទេ ។ បើយើងជាអ្នកចេះដឹង តែមានវាចាមិនពីរោះទៅកាន់អ្នកផង វាចានោះអាចបង្អន់ចំណេះយើងឲ្យចុះទាបរហូតដល់ថ្នាក់គេមើលលែងឃើញក៏មាន ។ អ្នកចេះ ឬអ្នកមានចំណេះខ្ពង់ខ្ពស់មិនគួរពើងទ្រូងដាក់អ្នកល្ងង់ ឬអ្នកដែលចេះតិចជាងខ្លួននោះទេ ព្រោះវាមិនបានជួយអ្វីឲ្យលើសពី «សម្អប់» នោះឡើយ ។ បើមានចំណេះ ហើយថែមមានវាចាពីរោះទៀតនោះ ទោះជាមានបេះដូងជាផ្លែល្វាខ្លះក៏ដោយក៏អាចទទួលការស្រឡាញ់ពីអ្នកផងមិនលែង ។ ឯសម្តីនាំឲ្យអ្នកផងមិនសប្បាយគឺដូចជា ៖- សម្តីមើលងាយគេ
- សម្តីដៀមដាម បញ្ឆិតបញ្ឆៀងដាក់គេ
- សម្តីផ្លែផ្កា
- សម្តីទ្រគោះ គំរោះគំរើយ ។ល។
សម្បត្តិកម្ចាត់ព្រួយ មានគេជួយមិនបាច់ហៅរក
Meaning
មានធនធានច្រើន មនុស្សផងស្គាល់គោរពស្រលាញ់
សម្បត្តិច្រើន ចម្រើនបុណ្យ ប្រពន្ធល្អសម្បូរមិត្រ
Meaning
ឥទ្ធិពលទ្រព្យសម្បត្តិ និង ប្រពន្ធកបកល្យាណី
សម្លច្រើនគ្រឿងច្រើនពិសារ កូនច្រើនបាច្រើនល្អ
English
It is not as mother says, but as neighbors say
សម្លមិនឆ្ងាញ់ ឲ្យតែនៅក្តៅ ប្រពនញធខ្មៅ ឲ្យតែនៅក្មេង
Meaning
ចំណុចខ្លាំងជួយយោងចំណុចខ្សោយ
សម្លាញ់បំពេញព្រះ
English
The good die young
សំរិតធ្វើផ្តិល ត្បូងធ្វើក្រវិល មាសធ្វើក្រវាត់
English
A ship under sail, a man in complete armour, a woman with great belly are the handsomest sight
