Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Follow Home for updates and more information about the boilerplate.

Welcome to Khmer Proverbs!

Search
សំណាបយោងដី ស្រីយោងប្រុស
English
Fine feathers make fine birds; a good wife makes a good husband
សំណូកសូកប៉ាន់មួយ បំរើបំណងមនុស្សពីរ
English
A bird never flew on one wing
សត្វធំស៊ីធំ សត្វតូចស៊ីតូច
English
Eagles don't catch flies
សត្វ​បរោក្ខោ ទំ​មែក​ពោធិ៍ ស៊ី​ផ្លែ​ជ្រៃ
Meaning
ជន​ដែល​រមិលគុណ​អ្នក​ដែល​ជួយ​ខ្លួន
សត្វបរោខោ ទំមែកពោធិ៍ ស៊ីផ្លែជ្រៃ
Detail
ពាក្យនេះលោកពោលជាប្រស្នា
អំពីដំណើរភាពកិរិយា នៃមនុស្សសាវ៉ាចិត្តញាប់ញ័រ ។
ថ្ងៃមុនជាមនុស្សមានវិរិយា បានរៀនវិជ្ជាលោកឬធម៌
នឹងគ្រូណាមួយដោយស្មោះសរ ថ្ងៃក្រោយគោចរចោលគ្រូមុន ។
ទៅគប់នឹងអ្នកឯណាទៀត ត្រឡប់ច្រៀតបៀតរំលុបគុណ
ពោលពាក្យទ្រគោះយ៉ាងទារុណ ត្មះដៀលគ្រូមុនឲ្យឆោឡោ ។
យ៉ាងនេះជាដើមប្រាជ្ញបញ្ញត្ត ឲ្យឈ្មោះហៅសត្វបរោខោ
ឡើងទំលើមែកនៃដើមពោធិ៍ តែលោទៅស៊ីឯផ្លែជ្រៃ ។
ពុះនោះដូចអ្នកមានវិរិយា បានរៀនវិជ្ជាល្អប្រៃ
ប៉ុន្តែមិនចេះគន់គិតគៃ តាមន័យដែលខ្លួនធ្លាប់រៀនមក ។
កាលធ្វើការអ្វីធ្វើអៀនប្រៀន មិនតាមរបៀនដែលរៀនយក
ត្រឡប់សាវ៉ាជាជ្រុលជ្រក ទៅយកកិច្ចកាបែបបរោ ។
យ៉ាងនេះក៏ប្រាជ្ញលោកបញ្ញត ឲ្យឈ្មោះហៅសត្វបរោខោ
បានឡើងមកទំលើមែកពោធិ៍ តែលោទៅស៊ីផ្លែជ្រៃដែរ ។
សន្សឹម​កុំ​បំបោល ក្រែង​ពុំ​ដល់​ដូច​ប្រាថ្នា
Detail

អត្ថាធិប្បាយ

«សន្សឹម​កុំ​បំបោល ក្រែង​ពុំ​ដល់​ដូច​ប្រាថ្នា» នេះ​គឺ​ជា​ពាក្យ​ដឹកនាំ​សម្រាប់​គ្រប់​កិច្ចការ​ដែល​យើង​ធ្វើ ។ បុព្វបុរស​យើង​ជា​មនុស្ស​ចាស់ទុំ មាន​ការ​ពិសោធន៍​បរិបូណ៌​ក្នុង​ជីវិត រួច​ហើយ​បាន​ចងក្រង​ពាក្យ​ខាងលើ​នេះ​យ៉ាង​ខ្លី​សម្រាប់​ជា​មេរៀន​ដល់​កូន​ចៅ​ជាន់​ក្រោយ ។ «សន្សឹម» មាន​ន័យ​ថា កុំ​លឿន​ពេក យឺតៗ ថ្នមៗ បន្តិច​ម្ដងៗ តែ​ម៉ត់ចត់ ។ «បំបោល» មាន​ន័យ​ថា លឿន​ពេក រត់ ប្រញាប់​ពេក ឆក់​កណ្ដៀត ស្ទុះស្ទា ។ លោក​ប្រដៅ​ថា កិច្ចការ​ណា​ដែល​ធ្វើ​ដោយ​សន្សឹមៗ មិន​ហក់​លោត មិន​ស្ទុះស្ទា​… កិច្ចការ​នោះ​ច្រើន​បាន​សម្រេច (ចប់) ល្អ ឥត​ខ្ចោះ ។ ចំណែក​កិច្ចការ​ណា​ដែល​គេ​ធ្វើ​រហ័ស​ពេក​ដើម្បី​ឲ្យ​ចប់​ឆាប់ (បំបោល) កិច្ច​នោះ ច្រើន​ដេក​ផ្លូវ គឺ​ថា ធ្វើ​បាន​ត្រឹម​មួយ​កំណាត់ ហើយ​ក៏​ចប់​ត្រឹម​នោះ​ទៅ ព្រោះ​ជួប​នឹង​ឧបសគ្គ​ផ្សេងៗ​ដែល​កើត​ពី​បំបោល​នោះ ។
សន្សឹម​កុំ​បំបោល ក្រែង​ពុំ​ដល់​ដូច​ប្រាថ្នា
Meaning
ការងារ​ធ្វើ​តាម​សម្រួល ទទួលលទ្ធផល​ល្អ​ជាង​តូងតាង
សប្បុរសចាញ់ធន ទូរជនចាញ់ឥន៉្ច្រីយ៏
English
The higher the hill , the lower the grass
សប្បុរសយល់ដោយមុខ ស៊ុកគ្រលុកពេកពុំជា
Detail

អត្ថាធិប្បាយ

«សប្បុរស​យល់​ដោយ​មុខ ស៊ុកគ្រលុក​ពេក​ពុំ​ជា» នេះ​ជា​ពាក្យ​ប្រៀន​ប្រដៅ​កូនចៅ​ក្នុង​រឿង «ធ្វើ​បុណ្យ​ឬ​ធ្វើ​ទាន» ដក​ស្រង់​ចេញ​ពី​សាស្ត្រា​ច្បាប់​កេរ្តិ៍កាល ។ បើ​យើង​តាំង​ខ្លួន​ជាមនុស្ស​សប្បុរស អាណិត​អាសូរ​អ្នក​ដទៃ ជួយ​ទំនុក​បម្រុង​អ្នក​ខ្សត់ខ្សោយ ។ល។ នោះ ត្រូវ​ឲ្យ​មាន​កម្រិត មាន​ព្រំសីមា… កុំ​ចេះ​តែ​ប៉ាត​ណា​ប៉ាត​ណី ។ គួរ​ពិនិត្យ​មើល​ជា​មុន ហើយ​ពិចារណា​ថា តើ​គួរ​ឲ្យ​គួរ​ជួយ ឬ​មិន​គួរ ។ ហេតុអ្វី ? ព្រោះ​អំណោយ​ដែល​យើង​ឲ្យ​ចំពោះ​មនុស្ស​ដែល​មិន​គួរ​ឲ្យ វា​អាច​ផ្ដល់​លទ្ធផល​មិន​ល្អ​ដល់​អ្នក​ឲ្យ និង​អ្នក​ទទួល ។ យ៉ាងណាមិញ បើ​យើង​ឲ្យ​ស្រា​ទៅ​មនុស្ស​ប្រមឹក វា​នឹង​ជួយ​ឲ្យ​មនុស្ស​នោះ កាន់​តែ​ប្រមឹក​ខ្លាំង​ត​ទៅ​ទៀត នាំ​ផល​អាក្រក់​ដល់​កូន​ប្រពន្ធ​របស់​គាត់​នោះ ។ បើ​យើង​ឲ្យ​ប្រាក់​ទៅ​មនុស្ស​ម្នាក់​ដែល​ត្រូវ​ការ​ប្រាក់​នោះ​ យក​ទៅ​លេង​ល្បែង វា​អាច​នឹង​ជួយ​មនុស្ស​នោះ​ឲ្យ​កាន់​តែ​ហិនហោច​ខ្លាំង​ថែម​ទៀត ព្រោះ​ល្បែង​គឺ​ជា​អំពី​អបាយមុខ ។ «ស៊ុកគ្រលុក» មាន​ន័យ​ថា ឥត​សណ្ដាប់​ធ្នាប់ ខ្ជីខ្ជា កញ្ជះកញ្ជាយ ច្របូក​ច្របល់​… ។ ជនណា​ម្នាក់​ដែល​ជា​មនុស្ស​ប្រកប​ដោយ​ទឹក​ចិត្ត​សប្បុរស គ្មាន​ព្រំប្រទល់​គឺ​ថា គ្មាន​របៀប​រៀប​រយ ខ្ជីខ្ជា គ្មាន​យល់​មុខ ហើយ​ច្របូក​ច្របល់ ប៉ាតណា​ប៉ាតណី ដែល​គេ​ឲ្យ​ឈ្មោះ ស៊ុកគ្រលុក​នោះ ជន​នោះ​ លោក​ចាត់​ទុក​ថា «ពុំជា» បាន​សេចក្ដី​ថា មុខ​ជា​ឈឺ​ហើយ ! ហេតុ​នេះ គួរ​យល់​ថា កិច្ចការ​អ្វី​ក៏​ដោយ តែង​មាន​ព្រំ​សីមា ដែល​ជា​កម្រិត​សម្រាប់​គ្រប់​កិច្ចការ ។ ការ​ស្គាល់​នូវ​ព្រំ​សីមា មិន​ខុស​ពី​ការ​​បង់​អំបិល​ទៅ​ក្នុង​សម្ល​នោះ​ទេ ។ រឿង​លំបាក ត្រង់​ចំណុច​ថា តើ​ត្រូវ​បង់​ប៉ុន្មាន​ដើម្បី​ឲ្យ​សម្ល​នោះ​ឆ្ងាញ់ ៕
សំពត់​រហែក កុំ​ហែក​ថែម
Meaning
រឿង​អាស្រូវភាស​របស់​គេ កុំ​បរិហារ​បន្ថែម
Previous - (1)…116 | 117 | 118 | 119 | 120 | 121 | 122 | 123 | 124 | 125 | …(142) - Next