Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Follow Home for updates and more information about the boilerplate.

Welcome to Khmer Proverbs!

Search
វិទ្យាសាស្ត្រ ជា​អាវុធ​មុខ​ពីរ
Meaning
ចំណេះដឹង និង​បច្ចេកទេស អាច​សម្លាប់​គេ​ក៏​បាន សម្លាប់​ខ្លួនឯង​ក៏​បាន
វុឌ្ឍីពរអ្នកនគរតែងត្រូវការ
Detail
ពួកមនុស្សនានាដែលកើតមក
តែងមានគំនិតគិតលៃលោក ស្វែងរកសេចក្ដីសុខចម្រើន ។
អស់អ្នកដែលនៅពុំទាន់មាន តែងនឹកស្រែកឃ្លានចង់បានច្រើន
ពួកអ្នកដែលបានសុខលើសលើន រឹងចង់បានច្រើនជាគំនរ ។
កំពុងស្វែងរកគ្រប់អាត្មា បើឮនរណាគេឲ្យពរ
ថាឲ្យបានសុខតែងត្រេកអរ ស្មោះសនឹងពរនោះពុំខាន ។
ព្រោះខ្លួនត្រូវការហើយគេឲ្យ មកជាអំណោយដោយក្សេមក្សាន្ត
ត្រូវតាមទំនងខ្លួនចង់បាន នឹងស្មានថាខ្លួននឹងមានភ័ព្វ ។
ដូចពាក្យបុរាណបានពោលមក ថារកឯអុសបានឈើងាប់
អ្នករកសម្គាល់ថាខ្លួនគាប់ ជាភ័ព្វប្រសើរដូចចិត្តប៉ង ។
វែង​លែង​ដឹង ខ្លី​ក្រញឹង​លី​ដឹង​ចូល​ព្រៃ
Meaning
របស់​ច្រើន​ប្រើ​សល់ គ្មាន​បញ្ហា របស់​ខ្វះខាត​នាំ​ព្រួយ​រិះគិត
សក់ឣ្នកណា ក្បាលឣ្នកនោះ
English
Every man is the architect of his own fortune
សងសឹក​ជា​ការ​កម្លៅ
Meaning
ការ​ចងគំនុំ​ព្យាបាទ​គ្នា​ជា​ការ​ល្ងង់ខ្លៅ
សង្សារ​បាន​ខ្លួន​មិនសូវ​អាណិត សង្សារ​បានចិត្ត​អាណិត​ហើយ​ស្រលាញ់​ផង
Meaning
អ្វី​ដែល​មិន​ទាន់​ដឹង តែង​ចង់​ដឹង​ជាង​របស់​ដែល​ដឹង​រួច​ហើយ
សំដីជាឯក លេខជាទោ
English
He that speaks well, fights well
សំដីជាឯក លេខជាទោ អក្សរជាត្រី
Detail
ពាក្យនេះលោកពោលតាមការពិត
បើយើងត្រូវការនឹងពិនិត្យ ក៏ឃើញថាពិតប្រាកដណាស់ ។
អ្នកចេះអក្សរនិងលេខហើយ តែពាក្យនៅឈ្លើយពោលមិនច្បាស់
និយាយការអ្វីមិនរអះ ស្តាប់ពាក្យមិនលះគ្រប់សេចក្តី ។
ចំណែកអក្សរចេះតែល្មម ចេះព្រមខាងលេះខាងសំដី
ក្នុងពេលមានកិច្ចឬរឿងអ្វី គេយកសំដីជួយយោងខ្លួន ។
អ្នកចេះអក្សរលេខនព្វន្ត ចេះគិតចេះគន់ត្រូវតាមក្បួន
តែបើសំដីមិនមាំមួន ច្រើនតែត្រៀមខ្លួនចាំកត់ត្រា ។
ឲ្យអ្នកដែលប្រាជ្ញខាងនិយាយ ឬគេអធិប្បាយសេចក្តីណា
ហេតុនេះបោរាណលោកពោលថា ដូចមាតិកាខាងដើមហោង ។
សំណាង​ពី​អតីត គំនិត​បច្ចុប្បន្ន
Meaning
កុសលផល​បុណ្យ​សាង​ពី​ជាតិ​មុន និង​ការ​ចេះ​គ្រប់គ្រង​ជាតិ​បច្ចុប្បន្ន
សំណាប​យោង​ដី ស្រី​យោង​ប្រុស
Meaning
គំហើញ​នូវ​រូបភាព​មួយ រួច​យោង​ទៅ​ដល់​រូបភាព​មួយទៀត
Previous - (1)…115 | 116 | 117 | 118 | 119 | 120 | 121 | 122 | 123 | 124 | …(142) - Next