Follow Home for updates and more information about the boilerplate.
Welcome to Khmer Proverbs!
កូនចៅច្រើន មេបាច្រើន
English
Divide and rule
កូនមួយតៅ ចៅមួយថាំង
Detail
អត្ថាធិប្បាយ
«តៅ» ជាឈ្មោះរង្វាល់របស់ខ្មែរ មានរូបរាងដូចគ្នានឹងល្អី ធ្វើអំពីចម្រៀកឫស្សី មានទំហំខុសពីល្អី សម្រាប់វាល់ធញ្ញជាតិនានា ដូចជា ស្រូវ អង្ករ សណ្ដែក ពោត ។ល។ «ថាំង» គឺជាទំហំរង្វាល់មួយដែលមានចំណុះស្មើនឹង២តៅ ។ ខ្មែរ កាលណាវាល់ត្រូវគេយកពាក្យ «តៅ» ឬ «ថាំង» នេះមកប្រើ ។ បើចំនួនតិចជាងមួយថាំង គេប្រើពាក្យ «តៅ» ដូចជាគេនិយាយថា ស្រូវ១តៅ ១តៅកន្លះ ។ កាលណាចំនួនហួសពី២តៅ គេប្រើពាក្យ «ថាំង» វិញ ។ មួយថាំងមានពីរតៅ ។ សុភាសិតខាងលើនេះ ពោលសំដៅទៅលើរឿងស្រលាញ់ដែលជីដូនជីតាភាគច្រើនមានទៅលើចៅរបស់ខ្លួន ។ ទៅលើកូនផ្ទាល់ ការស្រលាញ់របស់មាតាបិតាមានទំហំត្រឹមតែ «មួយតៅ» ។ លុះដល់បានចៅ មាតាបិតាតែងមានចិត្តស្រលាញ់ចៅដល់ទៅ «មួយថាំង» មានន័យថា ទំហំនៃការស្រលាញ់កើនដល់ទៅ២ដង ៕កូនយំ ចាំឲ្យបៅ
English
The squeaky wheel gets the grease
កើតមួយជាតិ ធាតុមួយចាន
English
Death is the great leveller
កោកៗសឹកតែមាត់ត្រដោកឆ្អែតតែពោះក្របី
Meaning
ការទូន្មានប្រៀនប្រដៅដែលគ្មានប្រសិទ្ធភាព
កោកៗសឹកតែមាត់ត្រដោក ឆ្អែតតែពោះក្របី
English
Dogs bark, but the caravan goes on
កោកៗ សឹកតែមាត់ត្រដោកឆ្អែតពោះក្របី
Detail
សុភាសិតនេះបោរាណា
លោកពោលប្រៀបធៀបបែបប្រស្នា ក្នុងរឿងវាចាអ្នកសំដែង ។ ។
អធិប្បាយការណាឲ្យគេស្ដាប់ យ៉ាងល្អចំណាប់ឥតថ្លឹងថ្លែង
តែអ្នកអធិប្បាយមិនប្រឹងប្រែង ប្រព្រឹត្តខ្លួនឯងបន្តិចសោះ ។
ឥតមានប្រយោជន៍ដល់ខ្លួនទេ ឯគេអ្នកស្ដាប់ធ្វើតាមនោះ
គេបានប្រយោជន៍ចម្អែតពោះ ពីព្រោះគេប្រឹងឥតប្រណី ។
បែបនេះលោកពោលថាកោកៗ សឹកមាត់ត្រដោកឆ្អែតក្របី
បានខាងអ្នកបានតែសំដី មិនធ្វើការអ្វីខ្លួនឯងឡើយ ៕

កោរសក់កុហកព្រះ
Meaning
ជ្រកក្រោមទង់សាសនាដើម្បីរកស៊ី
ក្ដាមស្រែណាកាត់ស្រែនោះ
Meaning
ជនល្មួចនៅត្រង់ណាលួចនៅត្រង់នោះ
ក្ដិចសង្អារបញ្ជល់គ្នា
Meaning
ការញុះញង់បំបែកបំបាក់សាមគ្គី