Follow Home for updates and more information about the boilerplate.
Welcome to Khmer Proverbs!
វះពោះបង្ហាញក្អែក
Meaning
បើកកកាយរឿងអាស្រូវភាសខ្លួនឯង ឬក្នុងគ្រួសារប្រាប់គេ
វរវឹក ទទឹកស្ងួត
Meaning
ភាពច្របូកច្របល់ ត្រលប់ធាតុ លែងប្រាកដប្រជា
វល្លិតែងវារឡើងឈើណាដែលនៅក្បែរ
Detail
អត្ថាធិប្បាយ
នេះជាពាក្យឧបមា ប្រៀបប្រដូចមនុស្សរាល់រូបទៅនឹង «វល្លិ» ។ យ៉ាងណាមិញ មនុស្សយើងដែលនៅជិតគ្នា អាចក្លាយជាមិត្រឬសត្រូវ អាចចាប់ចិត្តស្រឡាញ់រួចរៀបការជាមួយគ្នា អាចនិយាយដើមគ្នាឬមួយបង្អាប់ តិះដៀលគ្នា ។ល។ ដោយហេតុនេះ គួរយល់ថា ធម្មតាវល្លិមិនដែលវារឡើងឈើណាដែលនៅឆ្ងាយពីខ្លួនវានោះទេ ។ មនុស្សដែលនាំរឿងរ៉ាវទុក្ខព្រួយកង្វល់មកដល់យើង ភាគច្រើនគឺនៅក្នុងពពួកមនុស្សដែលស្គាល់យើងច្បាស់ ហើយជួនកាល ជាមិត្ររបស់យើងទៀតផង ។ មនុស្សដែលនៅឆ្ងាយពីយើង ហើយមិនស្គាល់រូបយើង ប្រហែលជាមិនមកខ្ចីលុយយើងទេ! ។ កំលោះនិងក្រមុំដែលនៅឆ្ងាយពីគ្នា មិនដែលស្គាល់គ្នា ប្រាកដជាមិនអាចចងមេត្រីភាពជាមួយគ្នាបានទេ ហេតុនេះ បើផ្ទះណាមានកូនក្រមុំ គួរប្រយ័ត្ន «ឆ្មាបា» ដែលនៅជិតខាង កុំខ្វល់ពីអាឈ្មោលដែលនៅឆ្ងាយដាច់ស្រយាល ៕វាតទីស៊ីសាច់ សេសសល់ពោះឣាចម៏ហៅរុយក្បាលខៀវ
English
Why should the Devil have all the best tunes?
វាយក្បាល បកចេកបញ្ចុក
Meaning
សិល្ប៍វិធីនៃចិត្តសាស្ត្រ
វាយឆ្កែឲ្យមើលម្ចាស់
Meaning
មុននឹងធ្វើទណ្ឌកម្មលើជនណាម្នាក់ ត្រូវគិតដល់អាណាព្យាបាល
វាយទឹក បង្អើលត្រី
English
If the sky falls we shall catch larks
វារទៅវារមកវ័ន្ធតាមវ័រ ស្រទៅស្រមកស្រែកតាមស្រើប
English
No man can serve two masters
វាលមានភ្នែក ជញ្ជាំងមានត្រចៀក
English
Fields have eyes, and woods have ears
វាស់ជម្រៅទឹកសមុទ្ទបាន វាស់ទឹកចិត្តមនុស្សមិនបាន
Meaning
ចិត្តមនុស្សប្រែប្រួលឥតព្រំដែន
