Follow Home for updates and more information about the boilerplate.
Welcome to Khmer Proverbs!
លេះលោះឡូឡា លោកថាអាប់យស
Detail
ពាក្យនេះលោកប្រាប់បែបបង្ខំ
ឲ្យជនធ្វើឫករាងរមទម្យ ស័ក្តិសមជាមនុស្សសណ្តាប់ធ្នាប់ ។
កុំឲ្យលេះលោះពោលឡូឡា ដែលជាវាចាមិនគួរគាប់
អ្នកមានយសស័ក្តិច្រើនឱនអាប់ ដោយទាស់ចំណាប់ពោលវាចា ។
ខាងពួកស្រីៗលោកប្រដៅ ឲ្យនៅក្នុងច្បាប់សំវរា
សង្រួមថ្នមយសនៃអាត្មា ដែលជាភាពស្រីឲ្យរម្យទម ។
បើស្រីលេះលោះឬឡូឡា នឹងខូចកិរិយាដ៏ឧត្ដម
ដែលពួកអ្នកស្រុកគេនិយម មិនសមជាស្រីគ្រប់ល័ក្ខណ៍ឡើយ ។

លោកថាឆ្កួតបី
Meaning
អបាយមុខទាំងបី រមែងនាំមកនូវសេចក្តីវិនាស
លោកប្រែ តោងព្រឹត្ត ចិត្តកុំប្រែ
Detail
អត្ថាធិប្បាយ
«លោកប្រែ តោងព្រឹត្តិ ចិត្តកុំប្រែ» ពាក្យនេះជាដំបូន្មានឲ្យយើងចេះរស់ជាមួយសង្គម ទៅតាមកាលៈទេសៈ ដែលត្រូវជំនោរខ្យល់បក់មក ។ «លោក» គឺមនុស្សក្នុងលោក ។ «ព្រឹត្ត» គឺការចម្រើនលូតលាស់ ក្នុងទីនេះមានន័យថា «ប្រព្រឹត្ត ធ្វើ» ។ សង្គមមនុស្សនៅពេលខ្លះ ប្រែចិត្តថ្លើមខុសផ្សេងពីបែបបទដែលធ្លាប់និយមរៀងដរាបមក ។ ឧបមា ស្ដេច ឬប្រធានាធិបតីខ្លះ បានដឹកនាំប្រទេស និងប្រជារាស្ត្រ ឲ្យដើរថយក្រោយ បញ្ច្រាសទិស ខុសគេឯង ក្នុងសកលលោក ។ សម័យរាជ្យ ប៉ុល ពត បានបង្វិលជីវភាពមនុស្សសជាខ្មៅ ខុសជាត្រូវ ល្ងង់ជាចេះ ពាលជាបណ្ឌិត ច្របូកច្របល់ ពេញនគរ ។ នេះឯងដែលគេហៅថា «លោកប្រែ» ។ បើលោកប្រែយ៉ាងនេះហើយ តើយើងត្រូវប្រកាន់ជំហរបែបណា ? យើងតោង «ព្រឹត្ត» តែចិត្តរបស់យើងសុំកុំ «ប្រែ» ចាកចេញពីបន្ទាត់ «ខុសនិងត្រូវ» ដែលយើងធ្លាប់បានដឹងមកហើយនោះឲ្យសោះ ។ សតិសម្បជញ្ញៈរបស់យើងមិនត្រូវរេ ឬប្រែទៅតាម «បែបបទឆ្កួតលេលា» នោះទេ ប៉ុន្តែបើមនុស្សភាគច្រើននៅក្នុងសង្គមដែលយើងរស់នៅនោះ គេនាំគ្នា «សំពះមេគោ» ដើម្បីសុំសិរីសួស្ដី ហើយយើងមិនព្រមសំពះតាមគេ ពេលនោះយើងអាចទទួលផលពិបាកច្រើនយ៉ាង ។ លើកដៃសំពះតាមគេទៅ ប៉ុន្តែក្នុងចិត្តកុំភ្លេចថា នេះគឺជា «មហាឆ្កួត» ដែលមិនមានគ្រូណាអាចមើលជាទេ ។ល្ងេល្ងើដូចក្រពើវង្វេងបឹង
Detail
សុភាសិតនេះល្អកន្លង
អ្នកប្រាជ្ញបុរាណលោកបានចង រៀបក្រងជាពាក្យបែបប្រស្នា ។
ប្រារព្ធនឹងមនុស្សអកតញ្ញូ មិនដឹងគុណគ្រូអាចរិយា
ឬគុណមាតានិងបិតា ឬក៏លោកណាដែលគ្រងខ្លួន ។
ជាអ្នកមានគុណច្រើនលើសលុប តែមិនគោរពលោកមាំមួន
វង្វេងថ្កោលទោសកោសរុកកួន បំបិទបំពួនគុណលោកនោះ ។
ទៅគារវៈអ្នកឯទៀត ត្រឡប់ជាបៀតបៀនចំពោះ
មាតាបិតាគ្រូឯងស្មោះ ត្រង់គុណលោកនោះពុំបានដឹង ។
នេះប្រាជ្ញលោកពោលថាសើវើ ដូចជាក្រពើវង្វែងបឹង
ជាមនុស្សតែលតោលឥតទីពឹង តែងនឹងមានទុក្ខឥតសុខឡើយ ។

ល្មម មិនឈ្នះល្មោភ
English
You can have too much of a good thing
ល្អដូចផ្លែល្វា
English
You cannot put new wine in old bottle
វក់នឹងអាភៀន តែងញៀនវិនាស
Detail
ពាក្យនេះអ្នកប្រាជ្ញលោកប្រឌិត
ប្រាប់ទោសអាក្រក់នៃផ្លូវចិត្ត ដែលបានប្រព្រឹត្តជ្រុលបទណា ។
រមែងពិបាកនឹងទប់ទល់ បញ្ឈប់ឲ្យរាងឲ្យរេរា
ឲ្យងាកឲ្យរេឈប់ភោក្ដា កម្រអ្នកណាបំបែរបាន ។
បើអ្នកមានទ្រព្យច្រើនគេជក់ ទោះរក់យ៉ាងណាគង់គេឈ្លាស
ចេះរកទ្រព្យធនឬប្រាក់កាស មិនសូវវិនាសខូចប៉ុន្មាន ។
តែអ្នកក្រខ្សត់អត់ទ្រព្យជក់ បើកើតមែនវិនាសប្រាណ
អស់ប្រាក់អស់កាសអស់ធនធាន កើតចិត្តឈ្លានពានហ៊ានលួចប្លន់ ។
តែដល់ថ្នាក់នេះច្រើនអន្តរាយ ដល់រូបរាងកាយត្រូវទោសទណ្ឌ
កើតទុក្ខវេទនាឃើញទាន់ហន់ នៅនាបច្ចុប្បន្នប្រាកដហោង ។

វដ្តសង្សាមានកំហឹងនិងមានមេត្តា
English
Two things a man should never be angry at; what we can help, and what we cannot help
វត្តមួយ សង្គ្រាជពីរ
Detail
វត្តមួយ សង្គ្រាជពីរ ទីមិនស្អាត លោកធាតុមួយមានអាទិត្យបី
នគរមួយស្ដេចច្រើនអធិបតី ប្រាជ្ញគប្បីដឹងបានដោយឧបមា
អត្ថាធិប្បាយ
នៅក្នុងសាកលលោកយើងនេះ នៅគ្រប់អង្គការ-មន្ទីរ ឬក្រសួងនានា ដែលគេរៀបចំឡើងដើម្បីបម្រើប្រជាជន គេតែងចាត់តាំងឲ្យមាន «នាយក» តែមួយគត់ ដែលមានមុខនាទីធំជាងគេ ។ បន្ទាប់មក គេតែងតាំង «នាយករង» សម្រាប់ជួយលោកនាយក (ប្រធានធំ) ។ នាយករងត្រូវនៅក្រោមបញ្ជាលោកនាយកគ្រប់ពេល លើកលែងតែលោកនាយកប្រគល់មុនតំណែងនេះ ឲ្យកាន់កាប់ជាបណ្តោះអាសន្ន នៅពេលដែលគាត់ជាប់រវល់ខ្លាំង ឬធ្វើបេសកកម្មចេញទៅក្រៅប្រទេស ។ នេះជារបៀប ឬជាពិធីការ ដែលអន្តរជាតិតែងអនុវត្តជាហូរហែមក ។ នៅក្នុងគ្រួសារនីមួយៗ តែងមានមនុស្សម្នាក់ ដែលជានាយក ដឹកនាំអ្នកឯទៀត ។ ភាគច្រើន តាមទំនៀមខ្មែរ ប្តីជាអ្នកកាន់មុខនាទីនេះ ។ ប្រពន្ធជានាយករង មិនអាចសម្រេចកិច្ចការធំៗតែម្នាក់ឯងបានទេ លើកលែងតែនៅពេលដែលប្តីទៅឆ្ងាយ ហើយមានកិច្ចការអាសន្នកើតឡើង ។ នៅទីណាក៏ដោយ ឲ្យតែមានមនុស្ស ២នាក់ឡើងទៅ មករស់នៅជាមួយគ្នា ឬធ្វើការជាមួយគ្នា គេតែងចាត់តាំងឲ្យអ្នកណាមួយធ្វើជានាយក ដែលមានអំណាចអារកាត់បញ្ហានានា ។ វត្ត សាលារៀន មន្ទីរ ក្រសួង បណ្ដាអង្គការ ប្រទេស ។ល។ ត្រូវតែមាននាយកម្នាក់គត់ ឥតមាន ២នាក់ទេ ។ ធ្វើផ្ទុយយពីក្បួននេះ អាចបណ្ដាលឲ្យទីនោះ «មិនស្អាត» ដូចពាក្យដែលសុភាសិតបញ្ជាក់ថា វត្តមួយ សង្គ្រាជពីរ ទីមិនស្អាតដូច្នោះឯង ។ ពាក្យថា «ទីមិនស្អាត» មានន័យវែងឆ្ងាយ ទៅដល់ ៖- ទាស់គ្នា ប្រកាប់ប្រចាក់ ដណ្ដើមអំណាចគ្នា
- ប្រចាំគ្នា មិនព្រមធ្វើការ ម្នាក់ចង្អុលទៅម្នាក់ទៀត
វត្តមួយសង្គ្រាជពីរ ទីមិនស្អាត
Meaning
ការមើលបំណាំគ្នា