Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Follow Home for updates and more information about the boilerplate.

Welcome to Khmer Proverbs!

Search
លើក​កញ្ជើ​ដើរ
Meaning
ការ​តាំងនៅ​មិន​នឹងនរ​មួយ​កន្លែង
លើក​ក្ដោង ទាន់​មាន​ខ្យល់
Meaning
ធ្វើ​អ្វីៗ​ទាន់​ឱកាស​ហុច​ឲ្យ
លើកស្នា​បង្ការ​ក្អែក
Meaning
អាវុធ​បញ្ឆោត បន្លំ​ភ្នែក​សត្រូវ
លើកស្នា បង្ការ​ក្អែក
Detail

អត្ថាធិប្បាយ

ពាក្យ​នេះ​គឺជា​តម្រា​មួយ​ក្នុង​កិច្ច​ការពារ​ខ្លួន​ជាមួយ​សត្រូវ ដែល​ប៉ុនប៉ង​មក​យាយី​យើង ។​ ស្នា ក្នុង​ទី​នេះ មាន​ន័យ​ថា អាវុធ គ្រឿង​ការពារ ។ ។ ឯ ក្អែក សំដៅ​ទៅ​លើ​មនុស្ស​អាក្រក់ ឬ​សត្រូវ ។​ កាលពីដើម ខ្មែរ​យើង​តែង​ហាល​ត្រីប្រឡាក់ (ដើម្បី​ធ្វើ​ងៀត) ដាក់​ក្នុង​កញ្ច្រែង​ហាលថ្ងៃ​ឲ្យ​ស្ងួត​នៅ​ក្រៅ​ផ្ទះ ។ សត្វ​ក្អែក កាលណា​ឃើញ​សាច់ តែង​មក​ក្រវែល ហើយ​បើ​ឱកាស​ហុច​ឲ្យ វា​នឹង​មក​ចឹក​យក​សាច់​នោះ​ទៅ​ស៊ី ។ នេះ​ជា​បញ្ហា​មួយ​ដែល​ពិបាក​ដោះស្រាយនៅ​គ្រានោះ ។​ ថ្ងៃ​ក្រោយមក គេ​រក​ឃើញ​វិធី​ម្យ៉ាង​ដើម្បី​បន្លាច​ក្អែក ។ គេ​ធ្វើ​ស្នា​ក្លែងក្លាយ​មួយ​ដាក់​ក្បែរ​កញ្ច្រែង​សាច់ ហាក់​បាញ់​តម្រង់​មក​ចំ​សាច់​នោះ ។ ក្អែក​ជា​សត្វ​ឆ្លាត វា​ស្គាល់​ស្នា ។ នេះ​ជា​រឿង​ដើម​… ដែល​គ្រាន់តែ​ជា​ពាក្យ​ឧបមា ។ ឯ​ន័យ​ប្រាកដ​របស់​ពាក្យ​នេះ គឺ​គេ​ចង់​និយាយ​ថា មនុស្ស​យើង​ម្នាក់ៗ ត្រូវ​តែ​រៀប​វិធី​ការពារ​ខ្លួន​គ្រប់ពេល ព្រោះ​គ្មាន​អ្នក​ណា​អាច​ដឹង​បាន​ថា តើ​មហន្តរាយ​នឹង​កើត​មាននៅ​ពេល​ណា​នោះ​ឡើយ ។ យើង​ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាង ត្រូវ​តែ​មាន​អាវុធ​អ្វី​ម្យ៉ាង​ដាក់​ក្បែរ​ខ្លួន កាន់​ជាប់​ជាមួយ ពេល​ធ្វើ​ដំណើរ​ទៅ​ទីណា​មួយ ដែល​សង្ស័យ​ថា មាន​មនុស្ស​ពាល​នៅ​ទីនោះ ។ ដូច​ក្អែក កាលណា​ឃើញ​ស្នា​… ទោះបីជា​ស្នា​ក្លែងក្លាយ​ក៏​ដោយ ក៏​វា​មានកូន​ចិត្ត​មួយ​គិត​ថា ដូច​ជា​មិន​ស្រួល​ទេ​ដឹង? ។ វា​ក៏​រួញ​អស់​ក្តី​ក្លាហាន​មួយ​កម្រិត​ដែរ ។​ ព្រះពុទ្ធ​បាន​ប្រដៅ​ថា «កុំ​ប្រមាថ» ។ អ្នក​ណា​ប្រមាថ អ្នក​នោះ​នឹង​ស្លាប់ ។ អ្នក​ណា​មិន​ប្រមាថ អ្នក​នោះ​នឹង​មាន​អាយុ​យឺនយូរ ។ ប្រមាថ មាន​ន័យ​ថា ធ្វេសប្រហែស ឬ​មិន​ប្រយ័ត្ន ។ គ្រប់​ឥរិយាបថ ដេក​-​ដើរ​-​ឈរ​-​អង្គុយ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​ជាប់ ត្រូវ​មាន​កិច្ចការពារ​ខ្លួន​គ្រា​មាន​អាសន្ន​កើតឡើង ។ នេះ​គឺជា​ក្បួន​នាំ​ឲ្យ​មាន​អាយុ​វែង ។ សត្រូវ កាលណា​វា​ដឹង​ថា នៅផ្ទះ​នោះ​មាន​កាំភ្លើង មាន​ដាវ មាន​លំពែង ។ល។ ដែល​គេ​រៀបចំ​ឡើង​សម្រាប់​ការពារ​គ្រួសារ​របស់​គេ​… សត្រូវ​នោះ ក៏​វា​អន់​ក្លាហាន​មួយ​កម្រិត​ធំ វា​មិន​ហ៊ាន​ប្រថុយ ដោយ​ងងើល​នោះ​ទេ ។​​នៅ​សហរដ្ឋអាមេរិក កាលណា​ម្ចាស់ផ្ទះ​ធ្វើ​វិស្សមកាល ដើរ​លេង​កំសាន្ត លំហែកាយ និង​ចិត្ត​ទៅ​រដ្ឋ​នានា ឬ​ទៅ​ក្រៅប្រទេស អស់​រយៈវេលា​យូរ គេ​ច្រើន​ធ្វើ​វិធី​លើក​ស្នា​បង្ការ​ក្អែក ដូច​តទៅ​នេះ ៖
  • ​មាន​ភ្លើង​មួយ​ដាក់​មាត់​បង្អួច ចាប់​ឆេះ​បំភ្លឺ​នៅ​ពេល​យប់ បិទ​នៅ​ថ្ងៃ ដើម្បី​បំភ័ន្ត​ភ្នែក​ថា មាន​មនុស្ស​នៅ​ក្នុងផ្ទះ គ្រប់ពេល ។
  • មាន​វិទ្យុ (Radio) បើក​សំឡេង​ចោល​នៅ​ពេល​ថ្ងៃ បិទ​នៅ​ពេល​យប់​ម៉ោង​ចូល​គេង ជា​សំឡេង​បំភ័ន្ត​មនុស្ស​ទុច្ចរិត​ឲ្យ​យល់​ថា មាន​មនុស្ស​នៅ​ខាងក្នុង​គ្រប់ពេល ។
  • និយាយ​ជាមួយ​អ្នក​ជិតខាង ដែល​ជា​មិត្រ ឲ្យ​ជួយ​ប្រមូល​សំបុត្រ​ពី​ប្រអប់​សំបុត្រ​រាល់ថ្ងៃ ដើម្បី​កុំ​ឲ្យ​ប្រអប់​នោះ​ហៀរ ដែល​ជា​សញ្ញា​ប្រាប់​មនុស្ស​ទុច្ចរិត​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​កំពុង​ស្នាក់​នៅ​រាល់ថ្ងៃ ។
ទាំងនេះ គឺជា​កលល្បិច ចោល​ជើង ឬ​បង្វែងដាន​មនុស្ស​អាក្រក់​ដែល​ប៉ុនប៉ង​ចូល​មក​លួច​ប្លន់​… ឲ្យ​វា​អន់​ក្លាហាន ថយ​ចេញ​ទៅ ៕
លើកស្នារ កម្លារក្អែក
English
One pair of heels is often worth two pairs of hands
លេងកាំបិតមុតដៃ លេងកន្ត្រៃមុតមាត់ លេងរំពាត់ឈឺខ្នង
English
If you play with fire, you get burnt
លេង​ក្មេង​អាប់យស លេង​ពស់​ខាំដៃ
Meaning
ការ​លេងសើច​ខុស​ទំនង
លេងក្មេងអាប់យស លេងពស់ខាំដៃ
Detail
ពាក្យនេះឧត្ដមប្រសើរណាស់
ជាពាក្យប្រដៅមនុស្សចាស់ៗ ឲ្យនឹកឃើញច្បាស់ដោយស្មារតី ។
ថាមនុស្សចាស់ៗត្រូវមានច្បាប់ ត្រូវមានសណ្ដាប់មានសេរី
មានឫកថ្លៃថ្លាទាំងប្រុសស្រី ឲ្យគួរគប្បីភ្នែកអ្នកផង ។
កុំធ្វើឡេះឡោះដូចកូនក្មេង ដែលលេងនៅដីសេចក្ដីឆ្គង
បើលេងសើចខ្លះត្រូវឃុំគ្រង ឲ្យសមទំនងមានសណ្ដាប់ ។
បើចាស់ឯណាធ្លោយគំនិត ប្រព្រឹត្តការល្បែងទាស់ចំណាប់
ជាមួយក្មេងៗរមែងអាប់ យសស័ក្តិខ្ពស់គាប់ត្រឡប់ថោក ។
ដូចចាស់ៗខ្លះប្រឡែងលេង នឹងពួកកូនក្មេងឥតប្រយោក
ចួនកាលក្មេងខឹងយកដៃខោក ប្រមោកចំក្បាលឥតប្រណី ។
បើទុកជាចាស់ដែលចូលលេង ខេរខឹងនឹងក្មេងយ៉ាងណាក្ដី
ក៏ចាស់មិនត្រូវពោលជេរស្ដី ថាអ្វីឲ្យក្មេងដូចយ៉ាងណា ។
ព្រោះហេតុវាក្មេងសេចក្ដីណាស់ យើងចាស់មិនត្រូវយកទោសវា
ហេតុនេះចាស់ៗលោកពោលថា លេងក្មេងកាលណាសឹងអាប់យស ។
លេងក្មេងឣាប់យស លេងពស់ៗខាំដៃ
English
If you lie down with dogs, you will get up with fleas
លេបវាស្លាក់ ខ្ជាក់វាស្លែង
English
You cannot have your cake and eat it
Previous - (1)…112 | 113 | 114 | 115 | 116 | 117 | 118 | 119 | 120 | 121 | …(142) - Next