Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Follow Home for updates and more information about the boilerplate.

Welcome to Khmer Proverbs!

Search
រឹងដែកពត់បាន រឹងចានពត់បាក់
English
Things that are hard to come by are much set by
រឹងឬទន់ ដាក់ក្នុងភ្លើងមួយសន្ចុុះទើបដឹងច្បាស់
English
Distance tests the endurance of a horse
រូង​មួយ គ្មាន​ខ្លា​ឈ្មោល​ពីរ​ទេ
Meaning
អ្នក​ខ្លាំង មិន​អាច​នៅ​ជាមួយ​គ្នា​បាន​ទេ
រៀនមិនចេះ ឬមិនចេះរៀន?
English
What you don't know can't hurt you
រោគ​អ្វី​មិន​ស្មើនឹង​រោគ​ឃ្លាន
Meaning
គម្លាន​ជា​រោគ​ធំ​ចម្បង
លក្ខណៈ​មនុស្ស​៤​ពួក
Meaning
លក្ខណៈ​មនុស្ស ៤​ប្រភេទ
លាញ​ធន ស្កុន​ប្រាណ
Detail

អត្ថាធិប្បាយ

«លាញ» ជា​ពាក្យ​ខ្មែរ​បុរាណ គេ​មិន​សូវ​យក​មក​និយាយ​ក្នុង​គ្រា​ឥឡូវ​នេះ​ទេ ។ ពាក្យ​នេះ​មាន​ន័យ​ថា «ខូច វិនាស អន្តរាយ» ។ «ស្កុន» មាន​ន័យ​ថា «ទើសទាក់ ឧបសគ្គ ស្ទះ​ដំណើរ» ។ កាល​ណា​យើង​យល់​ពាក្យ​ពីរ​ម៉ាត់​នេះ​ហើយ ប្រហែល​ជា​យើង​អាច​យល់​ន័យ​សុភាសិត «លាញ​ធន ស្កុន​ប្រាណ» ទាំងមូល​បាន​យ៉ាង​ងាយ ។ ទ្រព្យសម្បត្តិ​ហើយ​និង​ប្រាក់កាស​ដែល​យើង​ធ្លាប់​មាន កាលណា​យើង​ចាយវាយ​ឥត​សណ្ដាប់​ធ្នាប់ ខ្ជះខ្ជាយ ខ្វះ​ការ​ថែរក្សា​ឲ្យ​បាន​ត្រឹមត្រូវ ទ្រព្យ​ទាំង​នោះ​នឹង​ «លាញ» រលីង ។ បន្ទាប់​មក (កាល​ណា​អស់​ធនធាន​រលីង​ហើយ) យើង​មុខ​ជា «ស្កុន​ប្រាណ» មិន​ខាន ។ ចង់​ធ្វើ​អ្វី ក៏​ធ្វើ​មិន​កើត ព្រោះ​ខ្វះ​ទុន ចង់​ធ្វើ​ដំណើរ ទៅ​រក​ស៊ី​នៅ​ទីណា ក៏​ទៅ​មិន​កើត ព្រោះ​ខ្វះ​ថ្លៃ​យានជំនិះ ។ នេះ​ឯង​ដែល​លោក​ហៅ​ថា «ស្កុន» ។
លិច​កញ្ជង់ លង់​កញ្ជើ
Meaning
ការ​លិចលង់​វិនាស​អន្តរាយ​ទ្រព្យសម្បត្តិ
លិចទាំងជង់ លង់ទាំងកុក
English
He that is fallen cannot save him that is down
លុយក៏ឣស់ចាយ សាហាយក៏បែកចិត្ត
English
Money makes the mare to go
Previous - (1)…110 | 111 | 112 | 113 | 114 | 115 | 116 | 117 | 118 | 119 | …(142) - Next