Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Follow Home for updates and more information about the boilerplate.

Welcome to Khmer Proverbs!

Search
រនាបបាក់យករនាបជួស សំដីហួស ពុំមានឣ្វីជួសបានឡើយ
English
A word spoken is past recalling
រនាប​បាក់ យក​រនាប​ជួស សម្ដី​ជ្រុល​ហួស ជួស​មិន​បាន
Detail

អត្ថាធិប្បាយ

សុភាសិត​នេះ​និយាយ​រឿង «សម្ដី​ជ្រុល​ហួស» ដែល​គេ​ចាត់​ទុក​ជា​រឿង​ដ៏​ចម្បង​ក្នុង​តម្លៃ​មនុស្ស ។ សម្ដី​ដែល​យើង​និយាយ​ទៅ​កាន់​អ្នក​ដទៃ អាច​ឆ្លុះ​ឲ្យ​គេ​ដឹង​ថា ម្ចាស់​សម្ដី​ជា​មនុស្ស​ប្រភេទ​ណា​ក្នុង​ចំណោម​ប្រភេទ​ដូច​ខាង​ក្រោម​នេះ ៖
  1. មនុស្ស​ថ្នាក់​លើ ចេះ​ដឹង​ច្រើន គួរ​គោរព
  2. មនុស្ស​ថ្នាក់​កណ្ដាល ?
  3. មនុស្ស​មាន​សន្ដាន​ចិត្ត​ល្អ ?
  4. មនុស្ស​ឃោរឃៅ ?
  5. មនុស្ស​ប្រុង​បោក​គេ​ឯង ?
  6. មនុស្ស​អួត ? ។ល។
«សម្ដី​ជ្រុល​ហួស» គឺ​សម្ដី​មិន​ពិត អួត ក្អេងក្អាង​… ខុស​ពី​ភាព​ពិត​របស់​ខ្លួន ។ ខ្លួន​មិន​មាន​សញ្ញាបត្រ​អ្វី​សោះ ហើយ​អួត​ប្រាប់​គេ​ថា ជាប់​សញ្ញាបត្រ​ខាង​ច្បាប់ ។ល។ ការ​អួតអាង​បែប​នេះ មិន​អាច​កែប្រែ (ជួសជុល) ដូច​គេ​ជួសជុល​រនាប​ដែល​បាក់​នោះ​បាន​ឡើយ ដោយ​ហេតុ​ថា អ្វី​ដែល​យើង​និយាយ​ចេញ​ពី​មាត់​រួច​ហើយ​នោះ វា​ចូល​ទៅ​ជាប់​ក្នុង​ខួរក្បាល​របស់​អ្នក​ស្ដាប់​… អាច​ឲ្យ​គេ​កត់​ចំណាំ​អស់​មួយ​អាយុ​ថា តើ​អ្នក​និយាយ​នោះ​ ជា​មនុស្ស​ប្រភេទ​ណា​រួច​អស់​ទៅ​ហើយ មិន​អាច​លុប​បាន​ទេ ។
រនាប​បាក់​ហាក់​បាន​ជួស សម្ដី​ហួស​ជ្រុះ​អស់​មាសប្រាក់
Meaning
សម្ដី​និយាយ​ជ្រុល មិន​អាច​លុប​ចោល ឬ​កែប្រែ​បាន​ទេ
រពឹសដៃ ផ្ចៃុឆែត
English
As you bake so shall you eat
រពឹសដៃ ផ្ទៃឆ្អែត
Meaning
ហត្ថកម្ម នាំ​មក​នូវ​ចម្អែត
រលក​ក្រោយ​រុញច្រាន​រលក​មុខ
Meaning
អ្នក​ថ្មី​ចូល​មក​ជំនួស ហាក់ដូចជា​រុញច្រាន​អ្នក​ចាស់
រស់ក៏គាប់ងាប់ក៏គួរ
Detail
ពាក្យនេះបោរាណពោលសរសើរ
ប្រឌិតប្រដូចតាមដំណើរ នៃមនុស្សប្រសើរយ៉ាងឧត្ដម ។
ពោលគឺជាមនុស្សមានប្រាជ្ញា មានកាយវាចាចិត្តសមរម្យ
កាន់ធម៌កាន់អាថ៌យ៉ាងគួរសម អ្នកតូចអ្នកធំគេរាប់អាន ។
ធ្វើបុណ្យឲ្យទានដល់ស្រមណ៍ព្រាហ្មណ៍ កាន់តាមឱវាទព្រះទ្រង់ញាណ
គោរពម៉ែឪត្រូវលំអាន រកស៊ីមានបានសុខចម្រើន ។
មានទ្រព្យសម្បត្តិមិត្តទូលាយ តែមិនខ្ជះខ្ជាយចិត្តក្រវើន
រៀនធម៌អាថ៌ចេះដឹងច្រើន ចម្រើនភាវនាហាត់ពត់ចិត្ត ។
នៅក្នុងបច្ចុប្បន្ននេះក៏ជា ទៅនាបរលោកក៏ល្អពិត
ដោយគេខំសាងខំប្រព្រឹត្ត កាយវាចាចិត្តយ៉ាងល្អក្រៃ ។
មនុស្សបែបយ៉ាងនេះប្រាជ្ញលោករាប់ ថារស់ក៏គាប់ងាប់ប្រពៃ
ព្រោះក្នុងលោកនេះគេមានន័យ មានជោគពេកក្រៃក្នុងលោកនាយ ។
រស់តែមាត់ ត្រគាកស្លាប់ស្តូក
English
Dogs that bark at a distance bite not at hand
រស់នៅ​ក៏​គាប់ ស្លាប់​ទៅ​ក៏​គួរ
Meaning
មនុស្ស​ដែល​អស់សង្ឃឹម និង​ធុញថប់​ក្នុង​ជីវិត
រី​នឹង​ចេះ​ឯង ដូច​អ្នក​វង្វេង កណ្ដាល​អធ្វា
Detail

រី​នឹង​ចេះ​ឯង ដូច​អ្នក​វង្វេង កណ្ដាល​អធ្វា ពុំ​នោះ​ដូច​ខ្វាក់ តែ​ម្នាក់​អាត្មា ចរ​ចេញ​យាត្រា ឥតអ្នកដឹកដៃ

អត្ថាធិប្បាយ

នេះ​ជា​តម្រា​មួយ​ដែល​បុព្វបុរស​ខ្មែរ​បាន​ចែង​ទុក​ជា​ក្បួន​សម្រាប់​ដឹកនាំ​កូនចៅ​ជំនាន់​ក្រោយ​ក្នុង​កិច្ចការ​ទូទៅ ។ បុព្វបុរស​ខ្មែរ​ប្រហែល​ជា​មាន​ការ​ពិសោធន៍​បែប​ណា​ម្យ៉ាង​ក្នុង​ជីវិត​របស់​គាត់ ទើប​គាត់​សរសេរ​ទុក​ពាក្យ​ខាងលើ​នេះ ជា​បន្ទាត់​សម្រាប់​យើង​រាល់​គ្នា ។ លោក​ចង់​និយាយ​ថា មនុស្ស​ដែល «ចេះ​ឯង» គឺ​ចេះ​គ្មាន​គ្រូ វា​មិន​ខុស​ពី​មនុស្ស​ដែល​ដើរ​វង្វេង​ក្នុង​ព្រៃ​នោះ​ទេ ។ អ្នក​ចេះ​ឯង​គឺ​ចេះ​ដោយសារ​គំនិត​ផ្ទាល់​របស់​ខ្លួន ឥត​មាន​គ្រូ​ដឹកនាំ វា​មិន​ខុស​ពី​មនុស្ស​ខ្វាក់​ដែល​ដើរ​តែ​ម្នាក់​ឯង គ្មាន​អ្នក​ដឹកដៃ​នោះ​ទេ ។

ព្រោះ​ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​មាន​គ្រូ ? តើ​គ្រូ​មាន​មុខ​នាទី​សំខាន់​យ៉ាង​ណា​ទៅ ?

ដើម្បី​ងាយ​យល់ ឧបមា​ថា នៅ​ក្នុង​ផ្ទះ​មួយ​ដែល​មាន​កូន​តូចៗ​បី​បួន​នាក់ រស់​នៅ​ជាមួយ​ម្ដាយ​ដែល​មិន​ដែល​អប់រំ​ប្រៀន​ប្រដៅ​អ្វី​ទាំង​អស់ ។ តើ​កូន​ទាំង​នោះ​នឹង​ចេះ​ដឹង​បែប​ណា​ទៅ ? កូន​ទាំង​នោះ​មុខ​ជា​ចេះ​ឯង ។ តើ​ចេះ​ឯង​យ៉ាង​ណា​ទៅ ? ភាសា​របស់​វា ខុស​ពី​ភាសា​ដែល​យើង​និយាយ​រាល់​ថ្ងៃ (ពិបាក​ស្ដាប់ ពិបាក​យល់​…) ចរិយា សណ្ដាប់​ធ្នាប់​របស់​វា ខុស​ពី​ចរិយា សណ្ដាប់​ធ្នាប់​របស់​មនុស្ស​ធម្មតា យើង​មាន​ការ​លំបាក​ច្រើន​ក្នុង​ការ​រស់​នៅ​ជាមួយ​ពួកវា ដែល​មាន​សណ្ដាប់​ធ្នាប់​ដូច​ស្វា ឬ​ដូច​ជ្រូក ។ ការ​ចេះ​ឯង​មិន​មែន​សុទ្ធ​តែ​អាក្រក់​ទាំង​អស់​នោះ​ទេ ។ ប៉ុន្តែ​ការ​ចេះ​ឯង​នេះ ដោយ​ភាគ​ច្រើន​មិន​យក​មក​អនុវត្ត​ក្នុង​សង្គម​មនុស្ស​ទូទៅ​បាន​ឡើយ ។ ព្រោះ​ហេតុ​អ្វី ? ព្រោះ​ចរិយា​ក្ដី ឧបករណ៍​ផ្សេងៗ​ដែល​គេ​បង្កើត​សម្រាប់​ប្រើ​ការ​នៅ​ក្នុង​លោក​នេះ​ក្ដី គេ​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ឯកភាព​ជា​ការ​ងាយ​ស្រួល​ក្នុង​ការ​អនុវត្ត​ជាមួយ​គ្នា ៕
Previous - (1)…109 | 110 | 111 | 112 | 113 | 114 | 115 | 116 | 117 | 118 | …(142) - Next