Live Demo of Next.js Boilerplate - Explore the Authentication
Header background

Khmer↔English Dictionaries

Follow Home for updates and more information about the boilerplate.

Welcome to Khmer Proverbs!

Search
ឣ្នកនិយាយកុហក់ ដឹងការពិតពាក់កណ្តាល
English
Those who hide can find
ឣ្នកបង្កើតក្រុមចោរមិនហ៊ាននៅស្រុកទេ
English
He that does ill, hates the light
ឣ្នកមានកាំភ្លើង បញ្ចោញឣំណាច
English
He who has the frying-pan in his hand turns it at will
ឣ្នកមានកុំឣាលឣរ ឣ្នកក្រកុំឣាលភ័យ
English
Poverty and wealth are twin sisters
ឣ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ ឣ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន
English
The great and the little have need one of another
ឣ្នកមិនដែលធ្វើរាស្ត្រ មិនឣាចដឹកនាំរាស្ត្របានទេ
English
No man can be a good ruler, unless he has first been ruled
ឣ្នកមុនកំសោយ ឣ្នកក្រោយមានលាភ
English
All things come to those who wait
ឣ្នកឡើងបានបេះ ឣ្នកប្រឡេះបានឆី
English
Fools build houses and wise men live in them
ឣ្វីដែលចាកចេញឲ្យទៅចុះ បើរបស់យើងគង់ត្រឡប់
English
What goes up must come down
ឫស្សី​ធ្វើ​ក្លាក់​ដាក់​ឥត​ថ្នាំង គង​ស្គរ​រគាំង​វាយ​មិន​ឮ
Detail

ឫស្សី​ធ្វើ​ក្លាក់​ដាក់​ឥត​ថ្នាំង គង​ស្គរ​រគាំង​វាយ​មិន​ឮ សុរិយា​មិន​យក​ជា​ពន្លឺ ជឿ​កាន់​អំពិលអំពែក​សត្វ

អត្ថាធិប្បាយ

សម្លោក​នេះ មាន​ន័យ​ប្រកប​ដោយ​ភាព​អាថ៌កំបាំង ពិបាក​យល់​បន្តិច ។ គឺ​ជា​សម្លោក​បញ្ជាក់​នូវ​ចរិត បែប​បទ អាកប្បកិរិយា​នៃ​មនុស្ស​ភាគ​ច្រើន​នា​សម័យ​សតវត្ស​ទី​១៩ និង​សតវត្ស​ទី​២០ ហើយ​និង​សតវត្ស​បន្តបន្ទាប់​ទៅ​អនាគត ។ ភាគ​គន្លឹះ​សម្រាប់​យល់​ន័យ​របស់​សម្លោក មាន​ដូច​ខាង​ក្រោម ៖ «ក្លាក់» ប្រដាប់​សម្រាប់​ដាក់​វែក សម ស្លាបព្រា និង​ចង្កឹះ ធ្វើ​ពី​បំពង់​ឫស្សី ។ កាល​ពី​ជំនាន់​ដើម ខ្មែរ​យើង​នៅ​ស្រែ​ចម្ការ គេ​យក​បំពង់​ឫស្សី​ប្រវែង​មួយ​សាច់ មក​ធ្វើ​ជា​ក្លាក់ ដោយ​កាត់​ថ្នាំង​ខាងលើ​ចោល ហើយ​គេ​ទុក​ថ្នាំង​ខាងក្រោម គេ​ទុក​ចម្រៀក​ឫស្សី សម្រួច​ចុង ប្រវែង​មួយ​ចំអាម សម្រាប់​ស៊ក​ភ្ជាប់​ទៅ​នឹង​របារ​ជញ្ជាំង​នៅ​ចង្ក្រាន​បាយ​កន្លែង​តម្កល់​វែក និង​សម​ស្លាបព្រា ។ «គង ស្គរ រគាំង» សំដៅ​ទៅ​លើ​អ្នក​ចេះ​ដឹង អ្នក​មាន​វិជ្ជា អ្នក​មាន​វិចារណញ្ញាណ អ្នក​យល់​ខុស​ត្រូវ​ពិត​ប្រាកដ អ្នកប្រាជ្ញ អ្នក​សច្ចនិយម អ្នក​ជាតិនិយម ។ «សុរិយា» ព្រះអាទិត្យ ។ ក្នុង​ទី​នេះ សំដៅ​ទៅ​លើ​អ្វី​ដែល​ជា​ពន្លឺ​ពិត​ប្រាកដ អ្វី​ដែល​ជា​សាច់ការ ឬ​ខ្លឹមសារ វិជ្ជា​អ្វី​ដែល​ត្រឹមត្រូវ (មិន​បន្លំ មិន​ឆ្ពិន​ភ្នែក) ។ «អំពិលអំពែក» សំដៅ​ទៅ​លើ​មនុស្ស​បាតផ្សារ មនុស្ស​ឥត​ចំណេះ ពាល ឃោរឃៅ មនុស្ស​ប៉ោត មនុស្ស​ក្អេង មនុស្ស​កញ្ជើ​ធ្លុះ មនុស្ស​ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ មនុស្ស​ខ្វះ​សីលធម៌ មនុស្ស​ល្មោភ​អំណាច ។ល។ តាម​សម្លោក​នេះ ចាប់​ពី​សតវត្ស​ទី​១៩ មក​ដល់​ឥឡូវ មាន​ការ​ប្រែប្រួល​ធំ​នៅ​ក្នុង​សង្គម​មនុស្ស ជាពិសេស​ក្នុង​សង្គម​ខ្មែរ​យើង​នេះ​តែ​ម្ដង ។ គេ​ចេះ​ធ្វើ​ក្លាក់ (ពាក្យ​ឧបមា) ដូច​មនុស្ស​ជំនាន់​ដើម​ដែរ ប៉ុន្តែ​ក្លាក់​សម័យ​គេ​នេះ ឥត​មាន​ថ្នាំង​សម្រាប់​ទ្រ​សម​ស្លាបព្រា កុំ​ឲ្យ​វា​រុះ​ទៅ​ដី​ដូច​សម័យ​មុន​នោះ​ឡើយ ។ ម្ល៉ោះ​ហើយ​ក្លាក់​របស់​សម័យ​នេះ កាល​ណា​ដាក់​អ្វី​ចូល​ទៅ ក៏​រុះ​ជ្រុះ​របូត​ទៅ​ដី បាត់បង់​គ្មាន​សល់​អ្វី​ឡើយ ។ ក្លាក់​គឺ​ជា​តួ​មនុស្ស ឯ​ថ្នាំង​គឺ​ចំណេះដឹង​គ្រប់​យ៉ាង ជា​វិចារណញ្ញាណ​សម្រាប់​ទប់ ឬ​រក្សា​ទុក​នូវ​អ្វីៗ​ដែល​សំខាន់​របស់​ជីវិត​ឲ្យ​បាន​យូរ​អង្វែង​ត​ទៅ ។ មនុស្ស​អភ័ព្វ​ឥត​វិជ្ជា ខ្វះ​វិចារណញ្ញាណ ខ្វះ​ប្រាជ្ញា សម្រាប់​ពិចារណា​ទៅ​លើ​ហេតុ​ផល​ដែល​នឹង​អាច​កើត​មាន​ឡើង​ពី​អំពើ​ដែល​ខ្លួន​ធ្វើ រួច​ឡើង​ធ្វើ​ជា​អ្នក​ដឹកនាំ​ប្រទេស​… តើ​ដឹកនាំ​បែប​ណា ? សំដៅ​ទៅ​ទិស​ណា ? តើ​អាច​ប្រឈម​ជាមួយ​អ្នក​ជិតខាង​ដែល​តែង​មាន​គំនិត​កេង​យក​ប្រយោជន៍ ជញ្ជក់​ឈាម​ពី​យើង​បាន​ដែរ​ឬ​ទេ ? «គង ស្គរ រគាំង វាយ​លែង​ឮ» មាន​ន័យ​ថា អ្នក​ចេះ​ដឹង​ទាំង​ប៉ុន្មាន​លែង​មាន​តម្លៃ​… គ្មាន​អ្នកណា​ស្ដាប់​… គ្មាន​អ្នក​ណា​គោរព​… គេ​លែង​ជឿ​… គេ​យក​ទៅ​ទុក​មួយ​ដុំ មិន​ឲ្យ​ធ្វើ​សកម្មភាព​អ្វី​ទាំងអស់ ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ ពួក «អំពិលអំពែក» ក៏​ឡើង​សោយរាជ្យ កកូរ​កកាយ លក់​ទ្រព្យ​សម្បត្តិ​ជាតិ ចែក​លុយ​គ្នា​ចាយ ដល់​នូវ​ក្ដី​ហីនហោច​ខ្លោចផ្សា រលំរលាយ កើត​មាន​ចោរកម្ម និង​ទុរភិក្ស​ពេញ​នគរ មនុស្ស​អស់​សីលធម៌ ម្នាក់ៗ​ត្រដរ​រស់ លែង​ខ្វល់​ពី​រឿង​ខុស​ត្រូវ ឬ​គុណ​ទោស ត្រូវ​តាម​ពាក្យ​របស់​អ្នកប្រាជ្ញ​ដែល​ចែង​ថា «ផ្គរ​លាន់​ឯ​បូណ៌​សូរ​កណ្ដុក អ្នក​តា​ចាស់​ស្រុក​ឱប​ដៃ​យំ កំពឹស​ឡើង​ពង​លើ​កំពូល​ភ្នំ ក្អែក​ស​សន្ធំ​ក្នុង​គុម្ព​ត្រែង» ។
Previous - (1)…133 | 134 | 135 | 136 | 137 | 138 | 139 | 140 | 141 | 142 - Next