Follow Home for updates and more information about the boilerplate.
Welcome to Khmer Proverbs!
អ្នកក្រត្រដររស់ក្បែរអ្នកមាន
Meaning
អ្នកសម្ភារៈនិយម ហាក់ដូចជាអ្នកមានភោគទ្រព្យ
អ្នកក្រមិនហ៊ាន អ្នកមានមិនចូល
Meaning
ស្ទាក់ស្ទើរទាំងលើទាំងក្រោម
អ្នកដទៃ បើស្និទ្ធទុកជាញាតិ ញាតិបើឃ្លាត ទុកជាជាតិអ្នកដទៃ
Meaning
ភាពសិទ្ធស្នាលគឺជាបងប្អូន គម្លាតធ្វើឲ្យបែកញាតិ
អ្នកដែលឃោរឃៅរមែងបាត់អង្គ
Detail
អត្ថាធិប្បាយ
នេះជាពាក្យនៅក្នុងច្បាប់សាស្ត្រាសស្រីនេតិ តែងដោយព្រះរាជសម្ភារ ។ តើពាក្យនេះមានន័យយ៉ាងណាដែរ ? ឃោរឃៅ ជាអំពើអាក្រក់ នាំមកនូវសម្អប់ នូវការសងសឹក នូវការព្យាបាទ នូវប្រតិកម្មគ្រប់យ៉ាង ។ មនុស្សណាក៏ដោយ ដែលចូលចិត្តធ្វើអំពើអាក្រក់ទៅលើអ្នកដទៃ បណ្តាលឲ្យគេហូរទឹកភ្នែក ព្រាត់ប្រាស់ហីនហោចខ្លោចផ្សា ឈឺចាប់ វិនាសអន្តរាយ ដោយសារខ្លួន មនុស្សនោះ មុខជាទទួលផលអាក្រក់ធ្លាក់មកលើខ្លួនវិញ គឺបាត់អង្គ (ស្លាប់) នៅថ្ងៃណាមួយមិនខាន ។ ព្រះពុទ្ធសមណគោតមបានទូន្មានថា មនុស្សដែលសន្សំបាបកម្មគ្រប់បែបយ៉ាង ប្រាកដជាទទួលផលអាក្រក់ជះត្រឡប់មកលើខ្លួនវិញ ទោះបីអ្នកនោះរត់គេចទៅពួននៅបាតសមុទ្រ ទៅពួននៅជ្រលងភ្នំ ។ល។ ក៏គេចមិនរួចខ្លួនដែរ! ។អ្នកបួសឥតក្រឹត្យ ចាស់ឥតប្រព្រឹត្ត ខ្សត់ច្រើនប្រមាទ
Meaning
ពួកជនឥតកាន់ក្រឹត្យក្រម
អ្នកប្រាជ្ញជាន់ចាស់ស្មៅដុះលើដី អ្នកប្រាជ្ញជាន់ថ្មីដីដុះលើស្មៅ
Meaning
ឧត្តមភាពនៃការរីកចម្រើនរបស់អ្នកប្រាជ្ញសម័យថ្មី
អ្នកមានមិនដែលបីត អ្នកក្រមិនដែលបីជួរ
Detail
អត្ថាធិប្បាយ
នេះគឺជាពាក្យព្រមានចំពោះអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហើយក៏ជាពាក្យកម្លាលើកទឹកចិត្តដល់ពួកអ្នកខ្សត់ផងដែរ ។ តាមការដែលគេសង្កេតហូរហែមក អ្នកមានទ្រព្យសម្បត្តិ ច្រើនមានចរិតម្យ៉ាងដែលគេហៅថា «ក្រអឺក្រទម» ដែលមានន័យថា មិនដាក់ខ្លួន វាយឫកធំ មើលងាយគេ កោង ពើងទ្រូង សម្ដីថ្លោស ក្អេងក្អាង… ។ មិនជាការប្លែកអ្វីទេ អ្នកមានមើលងាយអ្នកក្រ អ្នកក្រមិនចូលចិត្តអ្នកមាន ។ អ្នកចេះមើលងាយអ្នកល្ងង់ ហើយអ្នកល្ងង់ស្អប់អ្នកចេះ ។ អ្នកធំសង្កត់សង្កិន ជិះជាន់រាស្ត្រ ហើយរាស្ត្រស្អប់នាម៉ឺន ។ល។ នេះគឺជារឿងធម្មតារបស់មនុស្ស ជាពិសេសរបស់ខ្មែរដែលមានមករាប់រយពាន់ឆ្នាំមកហើយ ដោយគ្មានការកែប្រែអ្វីសោះឡើយ ។ សម្អប់ដែលកើតមានឡើងរវាងមនុស្សមានឋានៈខុសគ្នាដូចដែលបានរៀបរាប់ខាងលើ បានទាក់ទាញចិត្តបុព្វបុរសដែលមើលឃើញនូវការបាត់បង់សាមគ្គី និងក្ដីវិនាសអន្តរាយកើតមកពីសម្អប់នេះ ទើបចែងជាពាក្យព្រមានឲ្យយើងគ្រប់គ្នាចាំថា ជីវិតពោរពេញទៅដោយការប្រែប្រួល… ម្ដងជាអ្នកក្រ… ម្ដងជាអ្នកមាន… ម្ដងធ្វើលោកធំ… ម្ដងធ្វើលោកតូច ។ល។អ្នកមានមិនដែល៣ត
ពាក្យនេះបានសេចក្ដីថា បើមាតាបិតាជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ កូនអាចក្លាយជាអ្នកមានប្រហាក់ប្រហែលមាតាបិតានោះដែរដោយសារបានទទួលកេរ្តិ៍ ។ តែទោះបីយ៉ាងណា ភាពស្ដុកស្ដម្ភនោះ កម្រនឹងធ្លាក់មកលើចៅៗដែលជាតំណទី៣នោះណាស់ ។ នេះគឺជាការពិតនៃជីវិតមនុស្សរាល់រូប ។អ្នកក្រមិនដែល៣ជួរ
ជាពាក្យផ្ទុយនឹងពាក្យខាងលើ ។ យ៉ាងណាមិញ បើមាតាបិតាជាមនុស្សទីទ័ល កូនអាចជាមនុស្សទីទ័លដូចមាតាបិតាដែរ ព្រោះមិនបានទទួលកេរ្តិ៍អ្វីសោះសម្រាប់ចាប់ផ្ដើមជីវិតរបស់ពួកគេ ។ ប៉ុន្តែរឿងនេះមិនមែនស្ថិតនៅរបៀបនេះគ្រប់ត្រកូលទេ ។ កូនខ្លះមានប្រាជ្ញា ចេះរកទ្រព្យសម្បត្តិ មិនចាយវាយខ្ជះខ្ជាយ ប្រឹងសន្សំ មិនខ្ជិលច្រអូស ។ល។ ក៏គេចផុតពីទុគ៌តភាពត្រឹមជួរទី២នេះតែម្ដង មិនបាច់រង់ចាំដល់ជួរទី៣គឺចៅនោះឡើយ ។ ទោះបីយ៉ាងណា តាមការអង្កេតរបស់បុព្វបុរសយើង លោកមើលឃើញថា ទុគ៌តភាពច្រើនចប់នៅត្រឹមជួរទី៣នេះឯង បានសេចក្ដីថា ការប្រែប្រួលច្រើនចាប់ផ្ដើមនៅជួរទី៣នេះ ។ ដោយហេតុនេះ អ្នកមាន ឬអ្នកធំ មិនគួរពើងទ្រូង កាច់ឫក កាច់រាង ក្រអឺតក្រទម កោងកាចដាក់អ្នកក្រ ឬអ្នកតូចតាចនោះទេ ព្រោះថ្ងៃនេះអ្នកមានវាសនាល្អ ប្រយ័ត្នថ្ងៃស្អែកមានការប្រែប្រួលកើតឡើង តើអ្នករត់គេចទៅទីណាដើម្បីឲ្យផុតពីពពួកមនុស្សដែលអ្នកមើលងាយនោះ ?អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនូវសំប៉ាន
Meaning
អ្នកមាន និងអ្នកក្រត្រូវមានការប្រស្រ័យនឹងគ្នា
អ្នកមានស័ក្តិ មិនស្មើអ្នកមានយស
Meaning
អ្នកមានបុណ្យស័ក្តិ បើគ្មានគេស្រលាញ់ចាញ់អ្នកសាមញ្ញមានគេរាប់អានច្រើន
អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកស្វិត
Meaning
អ្នកក្លាហានស្បែកសុទ្ធតែស្នាមរបួស អ្នកខ្លាចស្បែកស្អាត
