Follow Home for updates and more information about the boilerplate.
Welcome to Khmer Proverbs!
អាវៀចធ្វើកង់ អាត្រង់ធ្វើកាំ
Meaning
ការប្រើមនុស្សទៅតាមសមត្ថភាព ឬជំនាញ
អាវែកគេស៊ីក្រោមភ្នែក អាវែកមិនដឹង
Detail
អត្ថាធិប្បាយ
មនុស្សល្ងង់ខ្លៅ មិនវាងវៃ ប្រាជ្ញាតិច ភ្លើ ស្ទក់ រឿងដែលគេដឹងគ្រប់គ្នាហើយ បែរជាមិនដឹង មនុស្សប្រភេទនេះ គេហៅថា «អាវែក» ។ សុភាសិតខាងលើនេះ ច្រើនពោលសំដៅទៅលើរឿងមនុស្សប្រុស ដែលត្រូវប្រពន្ធរបស់ខ្លួន «ផិតក្បត់» ហើយដែលគេឯងបានដឹង បានឃើញអស់មួយភូមិ ប៉ុន្តែ ប្តីនោះ នៅតែគ្មានដឹងអ្វីសោះ ។ បែបនេះ គេហៅថាអាវែក ព្រោះវែកដែលគេប្រើដួសសម្លរាល់ថ្ងៃនោះ មិនដែលដឹងរសជាតិសម្លម្តងណាទេ ។ នៅក្នុងព្រះពុទ្ធសាសនា ព្រះពុទ្ធបានប្រៀបប្រដូចមនុស្ស «ពាល» ទៅនឹង វែក ដោយបញ្ជាក់ថា ពាលទោះបីរស់នៅជិតបណ្ឌិតយូរប៉ុនណា ក៏នៅតែមិនដឹងរសជាតិរបស់បណ្ឌិតនោះសោះ មិនខុសពីវែកដែលមិនដឹងរសជាតិសម្លដូច្នោះឯង ។ វែងជាងនេះទៅទៀត សុភាសិតនេះចង់បញ្ជាក់ថា មានមនុស្សខ្លះ មានប្រាជ្ញាតិចពេក រស់នៅជាមួយគេ ត្រូវគេបោកប្រាស់ពីមុខពីក្រោយ គ្មានយល់អ្វីទាំងអស់ ចេះតែបង់ខាត រឿងដែលមិនត្រូវខាតសោះ ក៏ខាតអស់រលីង រឿងដែលមិនត្រូវខុសសោះ ក៏បែរជាខុសទទេៗ មិនសមហេតុផលសោះ ។ កើតមកជាមនុស្សមិនត្រូវបណ្តោយខ្លួនឲ្យមានឈ្មោះថា «អាវែក» ដូច្នេះទេ ។ ត្រូវតែប្រឹងរៀន ប្រឹងស្តាប់ ប្រឹងពិនិត្យ ឲ្យយល់នូវរឿងទាំងឡាយណាដែលគេឯងដឹងគ្រប់គ្នា ទើបអាចរស់នៅជាមួយគេបាន ៕អាវែក គេស៊ីក្រោមភ្នែក អាវែកមិនដឹង
Meaning
មនុស្សអវិជ្ជា គ្មានដឹងអ្វីទាំងអស់
អឹមអៀម ស្ងៀមជាងស្រដី ស៊ីចេកខ្ចីជាងមាត់ទទេ
Meaning
កាលមិនគួរនិយាយ គប្បីនៅស្ងៀមប្រសើរជាង ធ្វើការតូចតាច ប្រសើរជាងនៅស្ងៀម
អូនអើយកុំសើចនឹងបង ប្រយ័ត្នពៀរឆ្លងម្ដងម្នាក់
Detail
អត្ថាធិប្បាយ
«អូនអើយកុំសើចនឹងបង ប្រយ័ត្នពៀរឆ្លងម្ដងម្នាក់» នេះគឺជាពាក្យប្រៀនប្រដៅមួយក្នុងរឿងពេបជ្រាយដល់អ្នកដទៃ នៅពេលដែលអ្នកនោះ ធ្លាក់ខ្លួនទៅក្នុងមហន្តរាយណាមួយ ។ មនុស្សយើងម្នាក់ៗ ទោះមានបុណ្យស័ក្តិខ្ពង់ខ្ពស់ថ្នាក់ណាក៏ដោយ ទោះមានទ្រព្យសម្បត្តិជាមហាសេដ្ឋីក៏ដោយ ទោះមានអំណាចប៉ុនណាក៏ដោយ ក៏មិនអាចជៀសរួចពីគ្រោះថ្នាក់ ធ្លាក់ខ្លួនក្នុងក្ដីមហន្តរាយ នៅថ្ងៃណាមួយជាមិនខាន ។ បើឃើញគេមានគ្រោះថ្នាក់បែបណាម៉្យាងនៅក្នុងគ្រួសាររបស់គេ យើងមិនគួរសើចចំអកឬនិយាយបញ្ឈឺ ដោយសារមនុស្សនោះជាសត្រូវរបស់ខ្លួននោះទេ ។ ជាការល្អ យើងគួរដោយហោចណាស់ សម្ដែងនូវសមានចិត្ត អាណិតអាសូរដល់គ្នាផង ប្រសិនបើមិនអាចជួយអ្វីបាន ។ នេះជាន័យរបស់ឃ្លាថា «អូនអើយកុំសើចនឹងបង» ។ សុភាសិតមួយរបស់អាមេរិកាំងនិយាយថា «Everyone has ups and downs» ។ មានន័យថា មនុស្សម្នាក់ៗ តែងមានចុះ និងឡើង ។ ហេតុដូចនេះ ជាមនុស្ស មិនត្រូវសើចចំអកទៅលើរឿងគ្រោះថ្នាក់របស់អ្នកដទៃទេ ព្រោះថា គង់ថ្ងៃណាមួយ គ្រោះថ្នាក់ដដែលនោះ អាចនឹងកើតមានដល់ខ្លួនអ្នកសើចនោះមិនខាន (ប្រយ័ត្នពៀរឆ្លង ម្ដងម្នាក់) ៕អូសទូក កុំឲ្យល្អាន ចាប់ត្រីបាន កុំឲ្យល្អក់ទឹក
Detail
អត្ថាធិប្បាយ
«ល្អាន» ក្លាយមកពីពាក្យថា «លំអាន» មានន័យថា ស្នាមឬដាន ។ អត្ថន័យរបស់សុភាសិតនេះ គឺគេចង់ទូន្មានយើងថា ក្នុងការចាប់កំហុសមនុស្សណាម្នាក់ ដែលមានទោសពិតប្រាកដ គេត្រូវរកវិធីចាប់ឲ្យជាប់ ហើយមិនឲ្យលេចឮខ្ចរខ្ចាយ មិនឲ្យមនុស្សនោះប្រកែករួច ទើបហៅថា ចំណាប់ ។ នៅក្នុងរឿងនិទានមួយ ដែលជាឧទាហរណ៍ «ចាប់ត្រីបាន កុំឲ្យល្អក់ទឹក» ដូចតទៅ ៖បុរសពីរនាក់ជាមិត្តនឹងគ្នា ទើបនឹងសឹកពីផ្នួស ហើយរស់មិនឆ្ងាយពីគ្នាប៉ុន្មានទេ ។ បុរសទីមួយ មានប្រពន្ធ ឯទីពីរ នៅលីវ ។ ទាំងពីរនាក់ស្រលាញ់រាប់អានគ្នាដូចគ្រានៅបួស ហើយជួយការពារគ្នា គ្រប់គ្រាក្រ ។បុរសទីមួយ ប្រកបមុខរបរខាងជួញដូរ តែងធ្វើដំណើរទៅរកស៊ីឆ្ងាយពីផ្ទះជារឿយៗ ទុកប្រពន្ធឲ្យនៅចាំផ្ទះ ដោយផ្ដាំផ្ញើបុរសជាមិត្ត ឲ្យជួយឃ្លាំមើលសុខទុក្ខជួសខ្លួនផង ។កន្លងមកមិនយូរប៉ុន្មាន នាងប្រពន្ធក៏ចាប់មានសហាយជាមួយបុរសម្នាក់ជាកូនអ្នកមានទ្រព្យស្ដុកស្ដម្ភ ។ ពេលប្ដីទៅបាត់ នាងតែងនាំសហាយមកដេកនៅជាមួយជានិច្ច ។ ដំណឹងអាក្រក់នេះ បានដឹងទៅដល់បុរសជាមិត្ត ។ គេគិតថា បើនិយាយរឿងនេះប្រាប់ប្ដីត្រង់ៗ ប្ដីប្រាកដជាមិនជឿខ្លួនទេ ព្រោះគេស្រលាញ់ប្រពន្ធណាស់ គេមុខជាប្រកែកថា នាងមិនអាចក្បត់ខ្លួនយ៉ាងនេះទេ ។ តើធ្វើយ៉ាងណាដើម្បីចាប់សហាយឲ្យបានឃើញជាក់នឹងភ្នែក ? បុរសដេកគិតហើយក៏រកឃើញកលល្បិចម្យ៉ាង ។គេបានធ្វើហឹបមួយយ៉ាងធំ ល្មមខ្លួនមនុស្សចូលទៅដេកបាន រួចយកទៅឲ្យមិត្តដែលមានប្រពន្ធ ទុកដាក់ខោអាវផ្សេងៗ ទុកជាចំណងដៃចំពោះមិត្ត ។ ហឹបនោះមានគន្លឹះសម្រាប់ចាក់សោរការពារពីខាងក្រៅ ។បុរសជាប្ដីធ្វើជាលាប្រពន្ធទៅជួញដូរដូចគ្រាមុនៗ ។ ប៉ុន្តែ គេនាំគ្នាទៅពួនឃ្លាំមើលនៅទីក្បែរផ្ទះ មិនឲ្យប្រពន្ធដឹងសោះឡើយ ។ ពេលប្ដីចេញផុត នាងឲ្យសញ្ញាដល់សហាយ ហើយគេនាំគ្នារួមរ័កដូចសព្វមួយដង ។ អ្នកឃ្លាំទាំងពីរក៏ដើរចូលមកគោះទ្វារហៅប្រពន្ធ ដែលកំពុងតែរួមស្នេហ៍ ។ ភ័យណាស់ មិនដឹងជារត់គេចចេញតាមទ្វារណា នាងក៏ខ្សឹបឲ្យសហាយចូលពួនក្នុងហឹប ។ធ្វើឫកពាធម្មតា ហាក់មិនដឹងអ្វីសោះ បុរសជាប្ដីក៏និយាយទៅកាន់ប្រពន្ធថា អូន បងវិលមកផ្ទះវិញ ព្រោះបងត្រូវការយកហឹបទៅដុតចោល ដោយហេតុថា តាំងពីបានហឹបនេះមក វាចេះតែមានវិបត្តិឈឺថ្កាត់ រកស៊ីចេះតែខាតបង់ មិនចេះឈប់ឈរសោះ ។ឮសម្ដីនេះ ប្រពន្ធរន្ធត់ចិត្ត ហើយមិនដឹងជាឆ្លើយយ៉ាងណា ក៏រត់គេចទៅជួបនឹងឪពុកម្ដាយរបស់សហាយខ្លួន និយាយរឿងទាំងនេះប្រាប់តាមដំណើរ ។ មាតាបិតារបស់សហាយ ក៏ស្ទុះឆ្លេឆ្លា រត់ទៅជួបម្ចាស់ហឹប ហើយនិយាយអង្វរសុំទិញ ទោះបីតម្លៃថ្លៃប៉ុនណាក៏ដោយ ។ ពេលនោះ បុរសម្ចាស់ហឹប បានវាយតម្លៃយ៉ាងខ្ពស់បំផុត ។ មុនពេលប្រគល់ហឹប គេបានហៅមនុស្សជាច្រើនឲ្យធ្វើជាកសិណសាក្សី ។ គេចាប់ចាក់សោរបើកហឹប បុរសជាសហាយក៏ត្រូវគេឃើញគ្រប់គ្នា កើតក្ដីអាម៉ាស់ រកឧបមាមិនបាន ដើរឈ្ងោកមុខ វិលទៅផ្ទះវិញ ។នេះជារឿងបញ្ជាក់អត្ថន័យ ចាប់ត្រីបាន កុំឲ្យល្អក់ទឹក ។ គេចាប់បុរសជាសហាយបានដោយស្ងាត់ ហើយមិនអាចឲ្យគាត់នោះហើបមាត់ប្រកែកបាន សូម្បីមួយម៉ាត់ក៏ទេដែរ ៕
អូសទូកកុំឲ្យល្អាន ចាប់ត្រីបានកុំឲ្យល្អក់ទឹក
Meaning
ធ្វើការងារបានសម្រេចដោយគ្មានបញ្ហា
អូសសម្រាស់ប្រទះពាក្យ
Meaning
ការនិយាយប៉ះពារទៅលើរឿងហេតុដែលនាំឲ្យទាក់សម្ដីគ្នាដោយអចេតនា
អូសសម្រាស់ ប្រទះពាក្យ
Detail
ពាក្យនេះជាពាក្យពោលពើបពះ
ក្នុងពេលដែលពោលជួបប្រទះ នឹងពាក្យអ្នកខ្លះនិយាយស្ដី ។
ដូចពេលណាមួយមានអ្នកណា គេពោលចរចាថាអ្វីៗ
ឬជេរប្រទេចកូនប្រុសស្រី អ្នកមួយក៏ស្ដីក្បែរៗគ្នា ។
មកមុនបានឮពាក្យអ្នកក្រោយ ក៏ឲ្យសំដីតបវាថា
ដោយស្មានថាគេជេរអាត្មា រើសយកវាចាគេដាក់ខ្លួន ។
កើតទៅជាឈ្លោះទាស់ទែងគ្នា តវ៉ាទៅមកយ៉ាងមាំមួន
ដោយជួបប្រទះប៉ះពាក្យផ្ទួន ដែលខ្លួនអ្នកស្ដាប់មិនឲ្យច្បាស់ ។
ហេតុនេះបោរាណលោកពោលប្រាប់ ថាស្តាប់ពាក្យគេលំបាកណាស់
បើបានជាស្តាប់ៗឲ្យច្បាស់ ក្រែងអូយសម្រាស់ប្រទះពាក្យ ។
ក្នុងពេលដែលពោលជួបប្រទះ នឹងពាក្យអ្នកខ្លះនិយាយស្ដី ។
ដូចពេលណាមួយមានអ្នកណា គេពោលចរចាថាអ្វីៗ
ឬជេរប្រទេចកូនប្រុសស្រី អ្នកមួយក៏ស្ដីក្បែរៗគ្នា ។
មកមុនបានឮពាក្យអ្នកក្រោយ ក៏ឲ្យសំដីតបវាថា
ដោយស្មានថាគេជេរអាត្មា រើសយកវាចាគេដាក់ខ្លួន ។
កើតទៅជាឈ្លោះទាស់ទែងគ្នា តវ៉ាទៅមកយ៉ាងមាំមួន
ដោយជួបប្រទះប៉ះពាក្យផ្ទួន ដែលខ្លួនអ្នកស្ដាប់មិនឲ្យច្បាស់ ។
ហេតុនេះបោរាណលោកពោលប្រាប់ ថាស្តាប់ពាក្យគេលំបាកណាស់
បើបានជាស្តាប់ៗឲ្យច្បាស់ ក្រែងអូយសម្រាស់ប្រទះពាក្យ ។
អូសឫស្សីបញ្ច្រាសចុង
Meaning
ភាពរឹងរូសដែលគេពិបាកទូន្មានប្រៀនប្រដៅ
