Follow Home for updates and more information about the boilerplate.
Welcome to Khmer Proverbs!
អន្ទង់វែង កុំរកឆ្នាំងវែង
Meaning
ការខ្លី ឬងាយ កុំធ្វើឲ្យវែង ឬឲ្យពិបាក
អន្ទិតគោលោត
Meaning
អ្នកដែលសឹកពីបួស តែជាមនុស្សកញ្ឆោត និងឡើងជំនោរដោយស្រីៗបញ្ជោរ
អំបិលកំពុងស្អុយ
Meaning
អ្វីដែលគ្រប់គ្នាជឿថាល្អ សុក្រឹត បែរជាលាមក
អំពិលអំពែកទំមែកពុទ្រា ព្រើតៗគ្រប់គ្នា ថាឯងភ្លឺ
Meaning
ភ្លើតភ្លើនភ្លេចអត្តសញ្ញាណខ្លួន និងទង្វើប្រាសចាកទម្លាប់ តាមទំនើង
អយតោ មលំ ខាទតិ
Meaning
ជនអគតិ និង ផលកម្ម
អសារក្ដីបី បណ្ដាំមេជី ព្រេងព្រឹទ្ធប្រដៅ អង្ករសសុទ្ធ ចម្អិនឲ្យឆៅ
Meaning
មនុស្សបីប្រភេទដែលឥតខ្លឹមសារ
អស្ចារ្យភុជង្គពង្សនាគា
Detail
អស្ចារ្យភុជង្គពង្សនាគា | ឫទ្ធាលើសលប់ភពផែនដី |
ឃើញស្រះចូលស្រង់បោក្ខរណី | មុជដល់បាតដីសម្ដែងឫទ្ធិ ។ |
រន្ទះភ្លៀងផ្គរខ្ទរអស្ចារ្យ | ជលសាលលាមមេឃងងឹត |
ពពកបោកបាំងសែនអាទិត្យ | ថយឫទ្ធិចូលរូងគុហាអើយ ។ |
អត្ថាធិប្បាយ
នេះគឺជាកំណាព្យដែលមានអត្ថន័យអាថ៌កំបាំង ដកស្រង់ចេញពីរឿង «សេក‑សារិកា» ។ សេកចាប់ចិត្តស្នេហាទៅលើសារិកាយ៉ាងខ្លាំង ហើយសារិកាក៏ស្រលាញ់សេកយ៉ាងខ្លាំងដែរ តែស្រលាញ់លាក់ទុកក្នុងបេះដូង មិនបញ្ចេញឲ្យសេកដឹងទេ ។ សេកបាននិយាយលួងលោម សុំស្នេហ៍យ៉ាងយូរ ដោយប្រើវាចាផ្ដោះផ្ដង ពោលសរសើរពីលម្អរបស់សារិកា សារិកានៅតែមិនព្រម នៅតែប្រកែក ដោយយកលេសផ្សេងៗមកធ្វើជាឧបសគ្គ ។ លុះលួងលោមអស់ចិត្តហើយនៅតែមិនបានសម្រេច សេកក៏និយាយលាសារិកាវិលត្រលប់ទៅស្រុកខ្លួនវិញ រួចហើយលាស្លាបប្រុងហើរចេញ ។ ភ្លាមនោះ សារិកាចិកស្លាប់ជាប់មិនឲ្យហើរ ។ សេកយល់នូវកាយវិការនេះ ក៏… ឡើងជាន់លើខ្នងសារិកា… រួមបេតី… កំណាព្យក៏ចាប់ផ្ដើម ៖«អស្ចារ្យភុជង្គពង្សនាគា ឫទ្ធាលើសលប់ភពផែនដី ឃើញស្រះចូលស្រង់បោក្ខរណី មុជដល់បាតដីសម្ដែងឫទ្ធិ ។ រន្ទះភ្លៀងផ្គរខ្ទរអស្ចារ្យ ជលសាលលាមមេឃងងឹត ពពកបោកបាំងសែនអាទិត្យ ថយឫទ្ធិចូលរូងគុហាអើយ» ។
តើកំណាព្យនេះមានន័យយ៉ាងណា ?
កវីខ្មែរពីអតីតកាលដ៏យូរយារ ភាគច្រើនជាភិក្ខុ កាលណានិយាយអំពីសេចក្ដីស្នេហា ពីការរួមសង្វាស ពីទិដ្ឋភាពនៃសេចក្ដីស្នេហារវាងបុរស និងស្ត្រី លោកតែងតែប្រើពាក្យប្រដូច មិនប្រើពាក្យចំៗប៉ាច់ៗស្ទើរដាច់សាច់របៀបសម័យសព្វថ្ងៃនេះទេ ។ លោកយល់ថា «ចំណីដែលឆ្ងាញ់ គឺចំណីដែលមានតិចតួច ឯភាសាពិរោះ គឺភាសាប្រដូច ឬភាសាប្រយោល ។ យ៉ាងណាមិញ បើមនុស្សណាម្នាក់ វាល្ងង់ល្ងើពកថ្ងាស ប្រើឲ្យទៅលិច វាបែរជាទៅខាងកើត ។ល។ គេមិនជេរមនុស្សនោះដោយប្រើភាសាទាបថា អាភ្លើ‑អាល្ងើពកថ្ងាស ដូច្នេះទេ គេនិយាយតែមួយម៉ាត់ថា ដូចអាជ័យ» ។ នៅក្នុងកំណាព្យខាងលើ កវីខ្មែរបានប្រើពាក្យប្រដូចរបៀបតទៅនេះ ៖- ភុជង្គ (ពស់ នាគ) សំដៅទៅ «អង្គជាតិរបស់បុរស»
- ស្រះបោក្ខរណី បឹង… សំដៅទៅ «យោនី»
- គុហា សំដៅ «លំនៅ ទី កន្លែងសំណាក់…»
- អង្គជាតិដែលឡើងរឹង ព្រោះមានតម្រេកខ្លាំងពេកទៅលើស្ត្រី (ចង់សេពសន្ធវៈខ្លាំងពេក…) លោកប្រើពាក្យ «ឫទ្ធាលើសលប់ភពផែនដី»
- ចាប់សេពសន្ធវៈ (បញ្ចូលអង្គជាតិទៅក្នុងយោនី)… ប្រើពាក្យថា «ឃើញស្រះចូលស្រង់បោក្ខរណី»
- បញ្ចូលអង្គជាតិយ៉ាងជ្រៅបំផុតទៅក្នុងយោនី… ប្រើពាក្យថា «មុជដល់បាតដីសម្ដែងឫទ្ធិ»
- សំឡេងលាន់ឮកើតពីចលនាអង្គជាតិនៅក្នុងរយៈពេលសេពសន្ធវៈ… ប្រើពាក្យថា «រន្ទះភ្លៀងផ្គរខ្ទរអស្ចារ្យ»
- ទឹកកាមដែលចេញមកនៅគ្រាបញ្ចប់… ប្រើពាក្យថា «ជលសាលលាមមេឃងងឹត»
- តម្រកភ្លើងតណ្ហាក៏ចាប់អស់កំសួលក្រោយពេលដែលទឹកកាមចេញមក… លោកប្រើពាក្យថា «ពពកបោកបាំងសែងអាទិត្យ ថយឫទ្ធិចូលរូងគុហាអើយ» ។
អាគមផ្សំអាយុ
Meaning
ជំនួយផ្លូវចិត្តបូកផ្សំនឹងអាយុមិនទាន់អស់ធ្វើឲ្យមនុស្សស្រន់ជំងឺ ឬរស់បានបន្តិចទៀតដែរ
អាមិនដឹងខ្យល់
Meaning
អ្នកមិនឈ្លាសវៃតាមព្រឹត្តិហេតុដែលកើតមានជាក់ស្តែងនៅចំពោះមុខ និងមិនចេះបត់បែនតាមសភាពការណ៍
អាយុមិនអស់មិនស្លាប់
Meaning
បើមិនទាន់ដល់ពេលស្លាប់ មានគ្រោះថ្នាក់ក៏មិនស្លាប់ដែរ
