Follow Home for updates and more information about the boilerplate.
Welcome to Khmer Proverbs!
ឡោមព័ទ្ធខ្លាឲ្យប្រើដំបង ឡោមព័ទ្ធមនុស្សឆ្គងឲ្យប្រើល្បិច
English
Skill will accomplish what is denied to force
អក្កោធេន ជិនេ កោធំ
Meaning
ពៀររម្ងាប់ដោយការមិនចងពៀរ
អង្ករក្លាយជាបាយ
Meaning
កម្លាយបាត់បង់ភាពដើមកែលែងបាន
អង្កាមបាចច្រាសខ្យល់ តែងមកដល់អ្នកបាចវិញ
Detail
អត្ថាធិប្បាយ
នៅទីនេះ «អង្កាម» គឺពោលសំដៅទៅលើអំពើអាក្រក់ណាមួយ ទោះជាកាយកម្មក្ដី វចីកម្មក្ដី ដែលជនណាម្នាក់បានធ្វើទៅលើជនម្នាក់ទៀត ដែលតាមពិតជាមនុស្សឥតមានកំហុសអ្វីសោះជាមួយខ្លួន ។ ឧបមាថា បុរសឈ្មោះ ក មានចិត្តស្អប់មនុស្សម្នាក់ទៀតឈ្មោះ ខ ។ គាត់បានប្រឌិតរឿង… និយាយដើមមួលបង្កាច់ឈ្មោះ ខ ដើម្បីឲ្យអ្នកផងជួយស្អប់ជាមួយខ្លួន ។ តាមពិតឈ្មោះ ខ ជាមនុស្សល្អសោះ ឥតមានកំហុសអ្វីជាមួយឈ្មោះ ក នោះសោះឡើយ ។ ដំណើរបែបនេះ គេហៅថា បាចអង្កាមច្រាសខ្យល់ ។ ខ្យល់មុខជាផាត់អង្កាមនោះឲ្យធ្លាក់ស្រោចមកលើក្បាលអ្នកបាចវិញ ពេលណាមួយដ៏ឆាប់មិនខាន ។អង្គុយលើចង្អេរលើកខ្លួនឯង
Meaning
មោទកភាពខ្លួនឯងខ្លាំងពេក
អង្គុយលើចង្អេរ លើកខ្លួនឯង
Detail
អត្ថាធិប្បាយ
ពាក្យនេះពោលសំដៅទៅលើ «អំនួត» ដែលមនុស្សខ្លះចូលចិត្តប្រើដើម្បីលើកខ្លួនឲ្យបានខ្ពស់ជាងអ្នកឯទៀត ។ អួត មានន័យថា និយាយសរសើរ ឬលើកខ្លួនឯងឲ្យហួសផុតពីសមត្ថភាព ឬគុណភាពដែលខ្លួនមាន ។ ឧទាហរណ៍ ខ្លួនមិនមែនជាវិស្វករសោះ ហើយនិយាយប្រាប់គេឯងថា ជាវិស្វករចេញពីសាលានេះ ឬសាលានោះ ។ល។ តាមធម្មតា ខ្លួនយើងមិនអាចលើកខ្លួនឯងឲ្យផុតពីផែនដីបានទេ ។ អ្នកឯទៀតអាចលើកយើងបាន ។ ដូច្នេះហើយទើបសុភាសិតចែងថា «អង្គុយលើចង្អេរ លើកខ្លួនឯង» មិនអាចធ្វើទៅកើតទេ ។ អំនួតអាចនាំឲ្យថោកខ្លួនផង នាំឲ្យគេស្អប់ផង ។ ចំណាប់ឬមិនចំណាប់ ចេះឬល្ងង់ ក្រឬមាន ជារឿងដែលគេអាចមើលឃើញយ៉ាងងាយ មិនបាច់ដើរអួតប្រាប់គេទេ ។ ខ្មែរតែងនិយាយថា «ផោមក្នុងទឹក គង់ស្អុយ» ៕អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផង ព្រោះអណ្តាត
Meaning
ការនិយាយស្តី នាំមកនូវសេចក្តីសុខ ឬទុក្ខ
អណ្តាតជាអាទិ៍កន្លង ស្លាប់ផងរស់ផង ពីព្រោះអណ្តាត
Detail
ពាក្យនេះបោរាណលោកអភិប្រាយ
អំពីសភាពនៃរូបកាយ ពួកមនុស្សទាំងឡាយតាមទំនង ។
រូបកាយមនុស្សយើងមានអណ្ដាត លោកទុកជាអាទិ៍ជាដើមទង
ជាគ្រឿងប្រើមួយល្អកន្លង ខូចផងជាផងទាំងពីរខាង ។
អណ្តាតជាគ្រឿងសម្រាប់ផ្ទាត់ ហាមាត់និយាយបានគ្រប់យ៉ាង
បើផ្ទាត់ទៅស្រួលក៏ថាជាង វ៉ឹងវ៉ាងល្អះល្អាយស្រួលចំណាប់ ។
បើផ្ទាត់មិនស្រួលក៏ទឹសទាស់ ពីសពាសល្ងាក់ល្ងើកពិបាកស្ដាប់
ចួនកាលផ្ទាត់ទៅបង់អភ័ព្វ មិនគាប់ប្រសើរនាំអន្តរាយ ។
ចួនកាលផ្ទាត់ទៅត្រូវទំនួល ស្រួលបួលបានសុខបានសប្បាយ
នាំឲ្យចម្រើនដល់រូបកាយ នៃអ្នកបរិយាយពេកណាស់ណា ។
ទោះបីត្រូវទោសដល់ទៅស្លាប់ អណ្តាតសារស័ព្ទពោលដោះសា
ឲ្យរួចទុក្ខទោសនៃអាត្មា ដោយមានប្រាជ្ញាចេះនិយាយ ។
ចួនកាលសុខៗក៏ទៅផ្ទាត់ ឲ្យភ្លាត់ចំណាប់ខូចអន្តរាយ
កើតជាទុក្ខទោសដល់រូបកាយ ព្រោះតែនិយាយខុសទំនង ។
ហេតុនេះបោរាណថាអណ្ដាត ជាមុខជាបាតពេកកន្លង
នាំខ្លួនឲ្យស្លាប់ឲ្យរស់ផង ដូចប្រាជ្ញបានចងមកខាងដើម ។

អណ្តើកនៅជើង ចាំបាច់ក្ដក់ឆ្កែ
Meaning
អ្វីដែលងាយ ពុំចាំបាច់អំពាវនាវរកជំនួយឡើយ
អធិប្បាយសុភាសិត «កាប់បំពង់រង់ទឹកភ្លៀង
Detail
សុភាសិតនេះប្រាជ្ញបុរាណ
ពោលជាប្រស្នាតាមលំអាន នៃអ្នកដែលបានបម្រុងចិត្ត ។
ផ្គងចាំការងារផងទាំងឡាយ ដែលនៅឆ្ងាយៗមិនទាន់គិត
គ្រាន់តែនឹកប៉ងក្នុងគំនិត តែនៅងងឹតពុំទាន់ទៀង ។
ពុំទាន់ប្រាកដនៅក្នុងស្មាន ទើបប្រាជ្ញបុរាណពោលសំនៀង
ថាកាប់បំពង់រង់ទឹកភ្លៀង នឹងទៀងជាបានទេនៅឡើយ ៕