Follow Home for updates and more information about the boilerplate.
Welcome to Khmer Proverbs!
ហុចឣំបោះស្រណោះដៃ ឲ្យសូត្រមួយសរសៃ ចង់បានផាមួងមួយ
English
Give a thing, and take a thing, to wear the Devil's gold ring
ហុតទឹកសម្លឹងកាក ទាញច្រវាក្រាក សម្លឹងត្រើយ
Detail
អត្ថាធិប្បាយ
នេះគឺជាពាក្យឧបមាពីចរិតមនុស្សខ្លះដែលចេះលាក់ពុត ឬលាក់បំណងអាក្រក់របស់គេមិនឲ្យអ្នកណាដឹង ។ យ៉ាងណាមិញ ពេលគេបរិភោគអាហារ គេហាក់ដូចជាមិនអើពើទៅលើដុំសាច់ដែលនៅក្នុងចាននោះទេ.. គេហុតតែទឹកដោយចង់បង្ហាញឲ្យគេដឹងថា ខ្លួនជាមនុស្ស «មិនចេះលោភលន់» ឬថាជាមនុស្សសន្ដោស ។ល។ ប៉ុន្តែក្នុងបេះដូងវិញ គាត់នោះចង់តែត្របាក់សាច់ទាំងប៉ុន្មាននោះតែម្នាក់ឯង ។ ន័យម្យ៉ាងវិញទៀត ពាក្យថា «ហុតទឹក» គឺធ្វើការដ៏តូចមួយ ហើយប្រាថ្នាផលធំ ឧទាហរណ៍ បុរសម្នាក់បានចាប់ចិត្តស្រលាញ់នារីម្នាក់យ៉ាងខ្លាំង ចង់បាននាងមកធ្វើជាប្រពន្ធរបស់ខ្លួន ។ គេចាប់ផ្ដើមអែបអបម្ដាយ‑ឪពុក និងបងប្អូនទាំងអស់របស់នាង ដោយទិញនេះ ឬទិញនោះយកមកឲ្យ ដោយជួយធ្វើការ ដោយប្រកាន់ចរិយាទន់ភ្លន់ តម្រូវចិត្ត ។ល។ ឬដោយវិធីផ្សេងទៀតដែលសុទ្ធតែឧបាយកលដើម្បីបន្ទន់ចិត្តគ្រួសារទាំងមូលឲ្យគេបាក់ចិត្តមកលើខ្លួន ហើយនៅទីបំផុត ខ្លួនអាចចូលទៅជិតនាងនោះបាន ។ អ្វីៗដែលបុរសនោះធ្វើ ចាត់ទុកជា «ហុតទឹក» ឯរឿង «សម្លឹងកាក» គឺ «ខ្លួននារី» នោះតែម្ដង ។ហុតទឹកសម្លឹងកាក ទាញច្រវាខ្វាកសម្លឹងត្រើយ
Meaning
ចាប់ធ្វើអ្វីមួយ ចិត្តរំពឹងគិតដល់ផលប្រយោជន៍ និងគោលដៅទៅថ្ងៃក្រោយ
ហុតទឹកសម្លឹងកាក ឣូសច្រវ៉ាក្រាកសម្លឹងជ្រោយ
English
The nearer the bone, the sweeter the meat
ហែកក្តាម បង្ហាញឣាចម៏
English
Don't open a can of worms
ហែរម្តងច្របាច់ក ហែរបន្តហូតពោះវៀន ហែរកៀនៗឣង្កៀមឆ្អឹង
English
Big fleas have little fleas upon their back to bite them, and little fleas have lesser fleas, and so... ad infinitum
ហៅហានពេក ដេកមិនសូវលក់
Detail
ពាក្យហៅហានប្រែថាកាច
បានខាងមនុស្សចិត្តកំណាច ឥតមានកោតខ្លាចមនុស្សផងគ្នា ។
ឆបោកលួចឆក់ប្លន់អ្នកស្រុក ឲ្យគេកើតទុក្ខកើតវេទនា
ឲ្យខូចឲ្យខាតបង់ទ្រព្យា ដោយពុតពាលាអាក្រក់ក្រៃ ។
មនុស្សកាចហៅហានឈ្លានពានពេក ច្រើនដេកមិនលក់រាល់យប់ថ្ងៃ
មិនសូវនៅស្រុកច្រើននៅព្រៃ ដោយភ័យខ្លាចម្ចាស់គេចាប់បាន ។
ឬពួកប្រមឹកផឹកសុរា ស្រវឹងឡូឡាកាចសាមាន្យ
ជេរពោលរោលពត់ញាតិសន្តាន នាំគេរំខានមិនសូវឈប់ ។
មនុស្សបែបនេះឯងកាលបើភ្លាត់ ជ្រុលមាត់ជ្រុលកមិនមានទប់
ដោយគិតថាក្រែងគេប្រារព្ធ ត្រឡប់រករឿងដល់ខ្លួនវិញ ។
តែងដេកមិនលក់ព្រោះផលកាច ដែលខ្លួនកំណាចកើតទុក្ខម្នេញ
ហេតុនេះទើបលោកពោលរំគេញ ដូចខាងដើមមិញឲ្យបានដឹង ។

ឡូឡាមិនត្រៀម ស្ងាត់ស្ងៀមមិនត្រាយ
English
You never know what you can do till you try
ឡើងខ្ពស់កប់ពពក ធ្លាក់មកជ្រកអាចម៍ជន្លេន
Meaning
ឧក្រិដ្ឋជន ពេលឡើងបុណ្យ ខ្ពស់កប់ពពក ពេលអស់បុណ្យ ធ្លាក់មកជ្រកអាចម៍ជន្លេន
ឡេមឡឺមឡឹបបាត់ យូរៗគង់ព្រាត់គ្នា
English
Seldom seen, soon forgotten