Follow Home for updates and more information about the boilerplate.
Welcome to Khmer Proverbs!
ស្វាងតឹង ស្រវឹងធូរ
Meaning
ឥរិយាបថប្រែប្រួលនៃអ្នកផឹកស្រា
ស្វាលួចស៊ី យកបាយទៅលាបមាត់ពពែ
English
He that has to do with what is foul, never comes away clean
ស្វាស៊ីបាយ លាបមាត់ពពែ
Meaning
ជនកំហូចយកកំហុសខ្លួនឯងទម្លាក់ឲ្យគេ
ស្អប់កុំឲ្យបាញ់ ស្រលាញ់កុំឲ្យខ្ចី
Meaning
ត្រូវការពារខ្លួន និងការពារមិត្តភាព
ស្អប់ជំពប់លើ
English
Hatred is blind, as well as love
ស្អប់អាចម៍ជិះដំរី ស្អប់ក្តីឡើងចុងត្នោត
Meaning
គេចពីអ្វីដែលស្អប់ ត្រលប់មកជួបដោយចៃដន្យ
ស្អាតតែរូប តែម្ហូបមិនឆ្ងាញ់
Meaning
រូបសម្ប័ទស្រស់ប្រិមប្រិយ តែគុណសម្បត្តិគ្មាន
ហាលេបស្លាក់ ហាខ្ជាក់ស្លែង
Meaning
ស្ងៀមមិននិយាយក៏មិនបាន និយាយចេញក៏មិនកើត
ហីនយសព្រោះព្រហើន
Meaning
បាត់បង់កិត្តិយស ព្រោះគ្មានសីលធម៌
ហុចអំបោះស្រណោះដៃ
Meaning
ការធ្វើទានដែលមិនជ្រះស្រឡះពីសន្តានចិត្ត
